អាមេរិក​តេស្ដសាកល្បងប្រព័ន្ធការពារមីស៊ីលអន្តរទ្វីប​មិន​ធ្លាប់មាន

  • 2017-05-31 01:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្រ្តី​យោធា​អាមេរិក​បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​បាន​តេស្ដ​សាកល្បង​ប្រព័ន្ធ​ការពារ​មីស៊ីល​​ឆ្លង​ទ្វីប​ (ICBM) ជា​លើក​ដំបូង ​និង​​ដោយ​ជោគជ័យ​កាល​ពី​ថ្ងៃ​អង្គារ​​ទី ២០ឧសភា។

ប្រព័ន្ធ​ការពារ ឬ​ស្ទាក់​ចាប់​មីស៊ីល​នេះ ត្រូវ​បាន​ដំឡើង​នៅ​មូលដ្ឋាន​ទ័ពអាកាស​​អាមេរិក​នៅ​រដ្ឋកាលីហ្វញ៉ា និង​បាន​​សាកល្បង​បាញ់​កម្ទេច​មីស៊ីល​ឆ្លង​ទ្វីប​មួយ​គ្រាប់​ទៀត​ផង។

មន្ទីរ​បញ្ចកោណ​អាមេរិក​បញ្ជាក់​ថា ការ​សាកល្បង​នេះ​បាន​គ្រោង​ធ្វើ​ជា​យូរ​មក​ហើយ ប៉ុន្តែ​ពេល​នេះ​គេ​បាន​បាញ់​សាកល្បង ស្រប​ពេល​មាន​ការ​កើន​ឡើង​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ។ សូម​បញ្ជាក់​ថា ការ​តេស្ដ​សាកល្បង​ប្រព័ន្ធ​ការពារ​មីស៊ីល​នេះ គឺ​ក្រោយ​កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ជា​លើក​ទី៩ របស់​ខ្លួន នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ៕

ចុចអាន៖ ការពិត​៧យ៉ាង អ្នកមិនធ្លាប់​ដឹងពី ទិវា​ពលកម្ម​នៅសហរដ្ឋអាមេរិក

ចុចអាន៖ កូរ៉េខាងជើង​ប្រកាស​ប្រើ​នុយក្លេអ៊ែរ​ធ្វើ​សង្គ្រាម បើ​ត្រាំ​ ហ៊ាន​ប៉ះ​មុន

ប្រភព៖ ABC.net   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម