នេះ​ឃ្លីប​​បង្ហាញ​ការ​ពិត​ថា​ ក្រុង​ពាលី​ភាពយន្ត​ខ្មែរ​យើង​មួយ មិន​មែន​ធ្វើ​ឲ្យ​តែ​រួច​ៗ​ទេ

  • 2017-06-02 03:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ពេល​មុន​ចេញ សកម្មភាព​ថត​រឿង ផលិតកម្ម​នីមួយ​ៗ​រមែង​ធ្វើ​ពិធី​ក្រុង​ពាលី​តាម​ទំនៀម​ដើម្បី​សុំ​សេចក្ដី​សុខ​សប្បាយ​ដល់​ក្រុម​ការងារ​ទាំង​អស់ ដែល​ពិធី​ទាំង​នោះ ច្រើន​ធ្វើ​ត្រឹម​ពិធី​ក្រុង​ពាលី​មួយ លើក​លែង​តែ​ភាពយន្ត​មួយ​មាន​ចំណង​ជើង​ថា "អាគម​ស្បែក​ដាច" បាន​បញ្ចូល​នូវ​ពិធី​ប្រពៃណី​ជា​ច្រើន​ទៀត កម្រ​នឹង​បាន​ឃើញ។

១.ដំបូង​ឡើយ​ភាពយន្ត "អាគម​ស្បែក​ដាច" របស់​ផលិតកម្ម​ទេពនិករ បាន​ចាប់​ផ្ដើម​ក្រុង​ពាលី​តាម​ទំនៀម ដើម្បី​សុំ​សេចក្ដី​សុខ​ដល់​ក្រុម​ផលិត​ដែល​ខាង​ផលិតកម្ម និង​តួ​សម្ដែង។ ពិធី​នេះ ក៏​គេ​ឃើញ​មាន​ក្នុង​កម្មវិធី​បើក​ការដ្ឋាន​សាងសង់​អ្វី​មួយ​ដែរ ដើម្បី​សុំ​ឲ្យ​ដំណើរ​ការ​សាងសង់ ឬ​ផលិត​ប្រព្រឹត្ត​បាន​រលូន ចៀស​ផុត​ពី​រឿង​មិន​ល្អ​ទាំង​ឡាយ។

ចំណុច​គួរ​ចាប់​អារម្មណ៍​ក្នុង​ពិធី​កាល​ពី​ទី​១២ ឧសភា នោះ គឺ​លោក​អាចារ្យ តេង ចន្ធី បាន​ចាប់​ផ្ដើម​ការងារ​របស់​ខ្លួន​ដោយ​ការ​ឧទ្ទិស​​អញ្ជើញ​បារមី​ទាំង​ឡាយ​ឲ្យ​មក​ស្ថិត ក៏​ជា​គាំទ្រ​ពិធី ជាមួយ​ការ​បញ្ចេញ​សំឡេង​ខ្លាំង​ៗ រំពង​ពិធី កម្រ​នឹង​ឃើញ។

២.កម្មវិធី​ទី​២​ដែល​គេ​ឃើញ​ក្នុង​ថ្ងៃ​រឿង​ខ្មែរ​ខាង​លើ​នេះ​ដែរ គឺ​ពិធី "បើក​ញាណ"។ តាម​ពិធី​អ្នក​គ្រូ វណ្ណថា មហាតេជះ ដែល​ជា​អ្នក​ចេះ​ដឹង​ផ្នែក​ទំនៀមទម្លាប់​មួយ​រូប ព្រម​ជា​អ្នក​រៀប​ចំ​កម្មវិធី​មួយ​នេះ​ផង បាន​ឲ្យ​ដឹង​ថា ពិធី​នេះ គឺ​ដើម្បី​បើក​ញាណ បើក​ព្រះនេត្រ​ឲ្យ​រូប​បដិមា "ជ័យវរ្ម័ន​ទី៧" និង​អញ្ជើញ​បារមី​ព្រះអង្គ​ឲ្យ​មក​សណ្ឋិត​ក្នុង​បដិមា​តំណាង​ព្រះ​អង្គ តាម​របៀប​សាសនា។

៣. កម្មវិធី​នេះ ក៏​កម្រ​នឹង​ឃើញ​មាន​ក្នុង​ពិធី​ក្រុង​ពាលី​ភាពយន្ត​ក្នុង​ស្រុក​ដែរ គឺ​ពិធី​គោរព​ភ្លេង​ជាតិ។ កម្មវិធី​នេះ គេ​ឃើញ​មាន​សិល្បករ ក្រុម​ការងារ​ផលិត​ទាំង​អស់​ស្មិងស្មាធិ៍​គោរព​ផ្សេង​ជាតិ​យ៉ាង​ខ្ជាប់​ខ្ជួន។

៤.ក្រៅ​ពី​កម្មវិធី​ខាង​លើ នៅ​មាន​កម្មវិធី​រាំ​របាំ​ជូន​ពរ​ទៀត ក៏​ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​កម្រ​ក្នុង​កម្មវិធី​ដូច​គ្នា​នេះ​ដែរ។

ពិធី​ទាំង​អស់ គឺ​សុទ្ធ​ជា​ទំនៀម​របស់​ខ្មែរ ដូច​ដែល​លោក លឹម សាខន អ្នក​ដឹកនាំ​រឿង "អាគម​ស្បែក​ដាច" ប្រាប់​ថា លោក​ចង់​គាស់​រំលើង ក៏​ដូច​ជា​ចូល​រួម​អភិរក្ស​អ្វី​ដែល​ជា​របស់​ខ្មែរ តាម​រយៈ​ការ​បញ្ជ្រាប​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ដឹង និង​ស្គាល់​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ។ លោក បន្ត​ថា នោះ​ក៏​ជា​មូលហេតុ​ដែល​ផលិតកម្ម​នៃ​រឿង​ខាង​លើ​សម្រេច​យក​ឈ្មោះ "ទេពនិករ" ធ្វើ​ជា​ពាណិជ្ជ​នាម​ដែរ។

លោក ថ្លែង​ថា “ទេពនិករ គឺ​ជា​អាទិទេព តំណាង​ឲ្យ​ភាព​អច្ឆរិយ អីចឹង​បាន​យើង​យក​រូប​នេះ​ធ្វើ​ជា​តំណាង ពេល​ដែល​យើង​ចេញ​ទៅ​ គឺ​តំណាង​ឲ្យ​ខ្មែរ​យើង​តែ​ម្ដង"៕

*មិន​មែន​លំ​ៗទេ...!

*អត្ថបទ​ច្រើន​ទៀត​ពី​ភាពយន្ត​ខ្មែរ​យើង

*ទស្សនា Trailer ខ្មែរ​យើង​ច្រើន​ទៀត

អត្ថបទ៖ ទារិកា

អត្ថបទថ្មី