ដឹង ៧ ចំណុច​នេះ ធានា​លែង​ខ្លាច​ខូច​ស្បែក

  • 2017-05-31 06:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែក ផ្លាស់​ប្ដូរ​ទៅ​តាម​អាកាស​ធាតុ ជា​ពិសេស​មេឃ​ក្ដៅ បើ​គ្មាន​វិធី​ការ​ពារ​ត្រឹម​ត្រូវ ស្បែក​នឹង​ខ្លោច​ខ្មៅ ជាំ​ស្រអាប់ ស្ងួត ចុះ​ខ្សោយ។ ដំណោះ​ស្រាយ ត្រូវ​ផ្ដល់​សំណើម​ដល់​ស្បែក។ ខាង​ក្រោម​ជា​វិធីសាស្ត្រ​មួយ​ចំនួន​ជួយ​ការពារ​ស្បែក​មាន​បញ្ហា​អំឡុង​អាកាស​ធាតុ​ក្ដៅ៖

១. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់៖ ស្បែក​ខ្សោះ​ជាតិ​ទឹក​ពី​ខាង​ក្នុង គួរ​ទទួល​ទាន​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ជំនួស​ឲ្យ​ជាតិ​ទឹក​ដែល​បាត់​បង់ ហើយ​មិន​ចាំ​បាច់​តែ​ស្រេក ទើប​ផឹក​នោះ​ទេ។

២. ការ​ពារ​ស្បែក​កុំ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ៖ ត្រូវ​លាប​ក្រែម ឬ​ក៏​ឡេ​ការពារ​កម្ដៅ​ថ្ងៃ (កុំ​ប្រើ​ច្រើន​មុខ​ពេក ឡេ​តែ​មួយ​ប្រភេទ​គឺ​គ្រប់​គ្រាន់​ហើយ) នៅ​ពេល​ដែល​អ្នក​ចេញ​ក្រៅ ព្រោះ​កម្ដៅ​ព្រះ​អាទិត្យ បំផ្លាញ​កោសិកា​ស្បែក បើ​មិន​បាន​ការពារ។

៣. ញ៉ាំ​អាហារ និង​ផ្លែ​ឈើ​ណា​ដែល​មាន​ប្រយោជន៍​សម្រាប់​ស្បែក៖ ជ្រើស​រើស​ញ៉ាំ​អាហារ​ណា​ដែល​ល្អ​សម្រាប់​បំប៉ន​ស្បែក និង​ព្យាយាម​ញ៉ាំ​បន្លែ-ផ្លែឈើ​ឲ្យ​បាន​ច្រើន ហើយ​ចៀស​វាង​អាហារ​ដែល​ធ្វើ​ឲ្យ​ស្បែក និង​សុខភាព​អ្នក​មាន​បញ្ហា។ កាត់​បន្ថយ​អាហារ​មាន​ជាតិ​ខ្លាញ់ ឬ​ប្រភេទ​អាហារ Fast Food។ ព្យាយាម​បរិភោគ​បន្លែ-ផ្លែ​ឈើ​ស្រស់ៗ​ឱ្យ​បាន​ច្រើន​វិញ៖

- ល្ហុង៖ សម្បូរ​វីតាមីន A និង​អង់ស៊ីម papain ដែល​អាច​កម្ចាត់​កោសិកា​ងាប់​ចេញ​ និង​ជំរុញ​ការ​លូត​លាស់​របស់​កោសិកា​ថ្មី​ៗ។

- ផ្លែ​ប៉ោម៖ ប្រភេទ​ផ្លែ​ប៉ោម​ក្រហម​សម្បូរ​ទៅ​ដោយ collagen (កូឡាជែន) សម្រាប់​ជួយ​ស្បែក​ឲ្យ​ស្រស់​ស្អាត។​

- ឪឡឹក៖ ជា​ផ្លែឈើ​​ពេញ​និយម​ និង​ងាយ​រក​ទិញ​ក្នុង​ស្រុក​ខ្មែរ។ ដោយ​សារ​មាន​រសជាតិ​ឆ្ងាញ់​ និង​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​​ ដូចនេះ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ​ដែល​ថា​វា​ជា​ជម្រើស​ដ៏​សក្ដិសម​បំផុត​សម្រាប់​ស្បែក។

- ម្នាស់៖ ក្នុង​កាលៈទេសៈ​ខ្លះ​ គេ​ប្រើ​ម្នាស់​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ទៀត​ផង។ ដោយ​សារ​វា​សម្បូរ​អង់ស៊ីម ម្នាស់​អាច​ប្រឆាំង​នឹង​ការ​រលាក​ ឬ​ហើម​លើ​ស្បែក​បាន​យ៉ាង​ពូកែ។

៤. តម​ស្រា ​និង​បារី៖ ជក់​បារី​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ស្ងួត ឯ​ការ​ផឹក​ស្រា​ធ្វើ​ឱ្យ​អ្នក​បាត់​បង់​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន។

៥. កាត់​បន្ថយ​ភាព​តាន​តឹង៖ ភាព​តាន​តឹង​ក៏​ជា​កត្តា​ធ្វើ​ឱ្យ​ស្បែក​បាត់​បង់​សម្រស់​ផង​ដែរ ​ព្រោះ​នៅ​ពេល​ដែល​អ្នក​គិត​ច្រើន ​ឬ​តាន​តឹង ​នោះ​ស្នាម​ជ្រីវ​ជ្រួញ​ក៏​ងាយ​នឹង​លេច​ឡើង​។

៦. កំណត់​សីតុណ្ហភាព​ទឹក​សម្រាប់​ងូត៖ គួរ​គប្បី​ងូត​ទឹក​ដែល​មាន​សីតុណ្ហភាព​សម​ល្មម ​មិន​ក្ដៅ​ពេក​ឬ​ត្រជាក់​ពេក​។

៧. ជ្រើស​ម៉ាស៊ីន​ត្រជាក់​មិន​ប៉ះ​ពាល់​ដល់​ស្បែក៖ បើ​គេង​មាន​ម៉ាស៊ីន​ត្រជាក់​ គួរ​រក​ប្រភេទ​ម៉ាស៊ីន​ត្រជាក់​ប្រភេទ​ណា​ដែល​មាន​បច្ចេកវិទ្យា​កម្ចាត់​មេរោគ។ ដូច​ម៉ាស៊ីន​ត្រជាក់ Samsung 8 Pole Digital Inverter 2017 ថ្មី​នេះ មាន​ម៉ូដែល​មួយ​ឈ្មោះ​ថា Virus Doctor ដែល​អាច​កម្ចាត់​មេរោគ​បាន​ទាំង​ក្នុង​ម៉ាស៊ីន និង​បរិយាកាស​ខាងក្រៅ ហើយ​ថែម​ទាំង​ឆាប់​ត្រជាក់ និង​ស៊ី​ភ្លើង​តិច​ទៀត​ផង និង​មិន​ប៉ះពាល់​ដល់​ស្បែក​នោះ​ទេ៕

អត្ថបទ៖ ថា ម៉ាលីដា