ចាំ​មើល​ យប់​នេះ អេណា ទាក់ ​សេនី​ បានអត់?

  • 2017-05-31 10:03:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភាគ​ទី៣ ​នៃ​ភាពយន្ត​ភាគ "មន្ត​ស្នេហ៍​លេខា" បាន​បញ្ចប់​ហើយ​ត្រង់​ឈុត​ដែល​ ពិធីការិនី អេណា ​ងើប​ពី​ភាព​ទន់​ជ្រាយ​ ​មក​រឹង​ប៉ឹង​វិញ​ ដើម្បី​យក​ឈ្នះ​ចិត្ត​បុរស​សំបូរ​ស្នេហ៍​សេនី។ ចង់​ដឹង​ថា​ភាគ​បន្ត​ទៅ​ជា​យ៉ាង​ណា​អត់?

យប់​មិញ​នេះ តួ​អង្គ​ពិធីការនី អេណា ដែល​ធ្លាប់​តែ​ជា​នារី​ទន់​ខ្សោយ និងត្រូវ​បាន​សេនី​បោះ​បង់​ចោល​កាល​ពី​មុន​ បាន​កែ​ប្រែ​ជីវិត​សារ​ជា​ថ្មី​ទៅ​ជា​នារី​រឹង​ប៉ឹង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ តួ​ស្រី​ស្អាត​ដែល​សម្ដែង​ដោយ ណា សាឌី នេះ​ត្រៀម​ទៅ​ទាក់​ចិត្ត​ សេនី​ត្រឡប់​មក​វិញ​ទៀត​ផង។

ចង់​ដឹង​អេណា ទាក់​ចិត្ត​ និង​ចង​ចិត្ត សេនី ជាប់​ឬ​អត់​? កុំ​ភ្លេច​តាម​ដាន​ភាគ​ថ្មី​រឿង "មន្តស្នេហ៍លេខា" ដែល​នឹងបញ្ចាំង​យប់​នេះ​នៅ​ស្ថានីយទូរទស្សន៍ PNN ចាប់​ពី​ម៉ោង​៨​តទៅ៕​​

អត្ថបទ៖ សុខណា