ស្ងាត់​ៗ Arsenal ឆក់​បាន​កីឡាករ​វ័យ​ក្មេង​ម្នាក់​ពី​អាល្លឺម៉ង់ គ្មាន​អស់​លុយ​មួយ​រៀល

  • 2017-06-01 04:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើង​ធំ Arsenal បាន​បំពេញ​រួចរាល់​​ចុះ​កុងត្រា​យក​កីឡាករ​ Sead Kolašinac ​ពី​ក្រុម Schalke 04 ក្នុង​កិច្ច​សន្យា​៥​ឆ្នាំ ដោយ​គ្មាន​តម្លៃ​ខ្លួន​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាល្លឺម៉ង់។

កីឡាករ​សញ្ជាតិ​បូស្នី​​លេង​តំណែង​ខ្សែ​ការពារ​ឆ្វេង​រូប​នេះ​​​បាន​​អស់​កុងត្រា​ជាមួយ Schalke 04 បន្ទាប់​ពី​ចប់​រដូវ​កាល​។ Kolašinac ជាប់​ទាក់ទង​ផ្លាស់​ទៅ​កីឡដ្ឋាន Emirates ​តាំង​ប៉ុន្មាន​ខែ​មុន ​និង​បាន​ពិនិត្យ​សុខភាព​រួចរាល់​តាំង​ពី​ពេល​នោះ​មក។

ក្រៅ​ពី Arsenal ក្លឹប​តោ​ខៀវ Chelsea និង​ Manchester City ក៏​ចង់​បាន Kolašinac ដែរ​ ប៉ុន្តែ​ពេល​នេះ​អ្វី​​បាន​បញ្ចប់​អស់​ទៅ​ហើយ។ ដំណឹង​នៃ​ការ​ការ​ផ្លាស់​មក​អង់គ្លេស​នេះ​ចេញ​​ពី​លោក Raphael Wiesweg ដែល​ជា​អ្នក​​កាន់​បណ្ដាញ​សង្គម Twitter របស់ Schalke ដោយ​លោក​បង្ហោះ​ថា Sead Kolašinac បាន​ចុះ​កុងត្រា​៥​ឆ្នាំ​ជាមួយ Arsenal៕ ​​​​​

ចុចអាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ