ដូណាល់ ត្រាំ បាត់​មនុស្ស​ជំនិត​ផ្នែក​សេដ្ឋកិច្ច ក្រោយ​សម្រេចចិត្ត​ដ៏​ភ្ញាក់ផ្អើល​មួយ

  • 2017-06-02 03:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​ប្រកាស​របស់​ ​ដូណាល់​ ​ត្រាំ​ ​មិន​បន្ត​រួម​ចំណែក​ក្នុង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ស្ដី​ពី​ការ​ការពារ​បរិស្ថាន​ ​មេ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​មាន​ការ​ខក​ចិត្ត​ ​និង​សម្រេច​ដើរ​ចេញ​ពី​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​អាមេរិក។ មេ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​សម្រេច​លា​ឈប់​ទាំង​នោះ​មាន​ដូច​ជា ៖

លោក​ ​Elon Musk​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​Tesla​ ​និង​ ​Space X​ ​ហើយ​ក៏​ជា​ទីប្រឹក្សា​ផ្នែក​ធុរកិច្ច​នៃ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន។

លោក​ ​Travis Kalanick​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផ្ដល់​សេវា​រថយន្ត​ ​Taxi​ ​ទំនើប​ ​Uber​ ​ជា​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច។

ដោយ​ឡែក​ ​លោក​ស្រី​ ​Mary Barra​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត​ធំ​បំផុត​របស់​អាមេរិក​ ​GM​ ​ជា​ទីប្រឹក្សា​ផ្នែក​ធុរកិច្ច​ ​ក៏​ត្រូវ​សន្និដ្ឋាន​ថា​អា​លា​ឈប់​ពី​តំណែង​ផង​ដែរ៕

ចុចអានបន្ត ៖

ប្រភព៖ Mashable   ប្រែ​សម្រួល៖ រដ្ឋ