ល្បី​ថា​កំលោះ​សង្ហារ​៣​រូប​នេះកំពុងបង្កើត​ស្នេហា​​​​ជាមួយ​​អ្ន​កមេម៉ាយ​ក្នុង​សិល្បៈ​​​​​

  • 2017-06-02 03:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំលោះ​សង្ហារ​៣​ រូប​ល្បី​ថា​​មាន​ទំនាក់​ទំនង​​ស្នេហា​ជា​មួយ​អ្នក​សិល្បៈ​ដូច​គ្នា​ តែ​ជា​ស្ត្រី​មេម៉ាយ​កំពុង​តែ​កក្រើក​ក្នុង​ពិភព​សិល្បៈ​​នៅ​​ឆ្នាំ​២០១៧​នេះ​មាន​ ឈឹម សក្កដា លីវ៉ាហេទ និង​ សួន រ៉ានីរ៉ាស៊ីនី ។

តើ​កំលោះ​សង្ហារ​ទាំង​៣​ មាន​ទំនាក់​ទំនាក់​ទំនង​ជាមួយ​អ្នក​មេម៉ាយ​ចាយ​រាង​រូប​ណា​ខ្លះ​ទៅ​ហ្ន៎​?​

ថ្ងៃ​នេះ​ Sabay សុំ​ធ្វើ​ការ​បង្ហាញ​ជូន​​​​តារា​ចម្រៀង​ និង​សម្ដែង​​​ស្រី​៣​រូប​មាន​ឈ្មោះ​ជា​នារី​មេម៉ាយ​​តែ​មាន​ស្នេហា​ជា​មួយ​កំលោះ​សង្ហារ​ទាំង​៣​ ដែល​មិន​ធ្លាប់​ឆ្លង​កាត់​មាន​ប្រពន្ធ​ពី​មុន​មក​ឲ្យ​ប្រិយ​មិត្ត​បាន​ដឹង​។ មក​តាម​ដាន​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖

១/ អ្នក​មេម៉ាយ​​ចាយ​សម្រស់​ ពេជ្រ សោភា ល្បី​ថា​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​តារា​សម្ដែង​ ឈឹម សក្កដា ​ចាស់​ទុំ​ដឹង​ឮ​ទាំង​សង​ខាង​។ ពេល​នេះ​អ្នក​ទាំង​ពីរ​កំពុង​តែ​ប្រើ​ពេល​វេលា​សិក្សា​ពី​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​មុន​ និង​ឈាន​ដល់​ថ្ងៃ​រៀប​ការ។​

២/ អ្នក​មេម៉ាយ​​មាន​សម្រស់​រីក​ស្រស់​ដូច​ផ្កា​គ្រប់​រដូវ​ សុខ សោម៉ាវត្តី បាន និង​កំពុង​រង​ព័ត៌មាន​ចចាមអារ៉ាម​ថា កំពុង​​បង្កើត​ភាព​ល្ហែម​​ជាមួយ​កីឡា​ករ​បាល់​ទាត់​ និង​ជា​តារា​សម្ដែង​ លី វ៉ាហេទ មិន​ថា​នៅ​តាម​រោង​កុន​ឬ​ ជិះ​ឡាន​​នៅ​តាម​ផ្លូវ​សាធារណៈ​នោះ​ទេ​ពួក​គេ​ទាំង​ពីរ​ផ្អែម​ល្ហែម​ជា​និច្ច​។ តែ​ភាព​​ផ្អែម​ល្ហែម​នេះ​ត្រូវ​បាន​អ្នក​ទាំង​ពីរ​បដិសេធ​ថា​ទំនាក់​ទំនង​​នេះ​ត្រឹម​តែ​ជា​បង​ប្អូន​ដែល​រួម​ការងារ​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ​រឿង​ស្នេហា​មិន​អាច​ទៅ​រួច​ទេ​។​

៣​/ អ្នក​មេម៉ាយ​សម្រាល​បាន​កូន​ស្រី​១​តែ​កុំ​មើល​សម្រស់​មិន​ចាញ់​ស្រី​ក្រមុំ​​​ឡើយ​ ភិន សុដាលីស កំពុង​តែ​ល្បី​ថា​ពេល​នេះ​នាង​បាន​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​​កូន​កាត់​ខ្មែរ​ រុស្ស៊ី​ លោក សួន រ៉ានីរ៉ាស៊ី កំពុង​តែ​ល្បី​ និង​កក្រើក​ក្នុង​ពិភព​សិល្បៈ។​ តែ​កន្លង​មក​សាមី​ខ្លួន​ទាំង​ពីរ​ធ្លាប់​បាន​អះ​អាង​ថា​ទំនាក់​ទំនង​របស់​ពួក​គេ​ត្រឹម​តែ​ជា​បង​ប្អូន​ និង​មិត្តភ័ក្ដិ​តែ​ប៉ុណ្ណោះ​គ្មាន​អ្វី​លើស​ពី​ហ្នឹង​ទេ​៕

ចុចអាន​៖​ ទំនាក់​ទំនង​ ពេជ្រ សោភា ជាមួយ ឈឹម សក្កដា

ជុំ​វិញ​រឿង​រ៉ាវ​ស្នេហា​ សុខ សោម៉ាវត្តី និង​ លីវ៉ាហេទ

ព័ត៌មាន​ទំនាក់​ទំនង ភិន សុដាលីស និង​កូន​កាត់​រុស្ស៊ី​ ​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន