មិនធម្មតាទេ! ល្ងាច​នេះ​នៅ​ "សមាគម​សិល្បៈ​សុវណ្ណភូមិ​" មាន​កម្មវិធី​ពិសេស​ដល់​ទៅ​២

  • 2017-06-02 07:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រិយមិត្ត​ដឹង​ទេ​ល្ងាច​នេះ​នៅ​ "សមាគម​សិល្បៈ​សុវណ្ណភូមិ​" កម្មវិធី​ពិសេសៗ​ដល់​តែ​២ មិន​មែន​មាន​តែ​ទស្សនីយភាព​សិល្បៈ​បែប​បុរាណ​ទេ ពោល​គឺ​មាន​កម្មវិធី​សម័យ​ថែម​ទៀត។ ​​

កម្មវិធី​ទី​១​គឺ ​ Small World Small Band ដែល​ប្រិយមិត្ត​ភាគ​ច្រើន​ស្គាល់​តាម​បទ​ "កុកគ្រូ បុណ្យភូមិ" នឹង​បើក​សន្និសីទ​សារព័ត៌មាន​ផ្លូវការ​​មួយ​ ស្ដី​ពី ការ​បើក​សម្ពោធ អាល់ប៊ុម​របស់​ខ្លួន​ លើក​ដំបូង​បង្អស់​ដែល​មាន​ឈ្មោះ​ថា "២x៥" ។

កម្មវិធី​នេះ នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៤​​ ដល់ ៦ល្ងាច​ ថ្ងៃ​សុក្រ​ នេះ​តែ​ម្ដង ក្រោម​ការ​រៀប​ចំ​ដោយ​ក្រុម​យុវជន ​"ភ្លើង​គប់​" សហការ​ជា​មួយ​ #I AmOriginal និង ​ឧបត្ថម្ភ​ដោយ ក្រុម​ហ៊ុន​ Smart, Close Up និង Wall Ice-Cream ។

រូប​ល្ខោន​ស្បែក​ធំ

នៅ​ទី​តាំង​តែ​មួយ​ នៅ​មាន​ព្រឹត្តិការណ៍​ដ៏​ពិសេស​​មួយ​ទៀត​គឺ​ ទស្សនីយភាព "​ល្ខោន​ស្រមោល​ស្បែក​ធំ"។ ហើយ​ក្នុង​សប្ដាហ៍​នេះ ប្រិយមិត្ត​នឹង​បាន​ទស្សនា​រឿង "រាមកេរ្តិ៍" ត្រង់​ឈុត "សុក្ក​ចាក" ចាប់ពី​ម៉ោង​៧​តទៅ​។

រូប​ល្ខោន​ស្បែក​តូច

តម្លៃ​សំបុត្រ​នៅ​ដដែល​គឺ ៤ម៉ឺន​រៀល សម្រាប់​ភ្ញៀវ​បរទេស ២ម៉ឺន​រៀល​សម្រាប់​ភ្ញៀវ​ជាតិ ១ម៉ឺន​រៀល​ សម្រាប់​សិស្ស​និស្សិត ដែល​មាន​​​កាត​សម្គាល់​ខ្លួន​​​។ ​​​

បញ្ជាក់​ផង​ដែរ​ថា "​សមាគម​សិល្បៈ​សុវណ្ណភូមិ" មាន​ទីតាំង​នៅ​ ផ្ទះ​លេខ​១៦៦ ផ្លូវ​លេខ៩៩ កែង៤៨៤ សង្កាត់ បឹង​ត្របែក ខណ្ឌ ចំការមន​ រាជ​ធានី ភ្នំពេញ៕

អត្ថបទ៖ សុខណា