Alves ​ថា​ក្រុម Juventus ​គ្មាន​ខ្លាច Real Madrid ​សូម្បី​ប៉ុន​ក្រចក​ដៃ

  • 2017-06-03 02:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Real Madrid ​និង Juventus ​បាន​ទៅ​ដល់​ទីក្រុង Cardiff ប្រទេស​វែល​ហើយ ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ។

ទន្ទឹម​នឹង​ការ​ប្រកួត​នេះ​ដែរ Alves ​ដែល​ជា​កីឡាករ​សំខាន់​ម្នាក់​របស់ Juventus ​បាន​និយាយ​ដោយ​ទំនុក​ចិត្ត​ថា​ខ្លួន​នឹង​អាច​យក​ឈ្នះ​លើ​ក្រុម Real Madrid ​បាន ​ដើម្បី​យក​ពាន​ឱ្យ​ក្រុម​នៅ​អ៊ីតាលី។ អតីត​កីឡាករ Barcelona ​រូប​នេះ​បន្ដ​ថា​ Team Old Lady ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​សង្គ្រាម​លើ​វាល​ស្មៅ ​ហើយ​ក៏​មិន​ដែល​គិត​ខ្លាច​ Team Mr. Europe ​សូម្បី​ប៉ុន​ក្រចក​ដៃ​ដែរ។

ក្រុម Juventus ​ទាំង​អស់​គិត​ថា​ពួកគេ​នឹង​អាច​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ ​ក្រោយ​ពី​ខកខាន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ស្រប​ពេល​ដែល Real Madrid ​វិញ ​ក៏​មាន​មហិច្ឆតា​បង្កើត​ប្រវត្តិសាស្ត្រ​ការពារ​តំណែង​ជើង​ឯក​ផង​ដែរ ​ក្រោយ​ពី​គ្មាន​ក្រុម​ណា​អាច​ធ្វើ​បាន​ឡើយ​តាំង​ពី​ពាន​រង្វាន់​មួយ​នេះ​បង្កើត​ឡើង។ ដូច្នេះ​ប្រិយមិត្ត​មាន​តែ​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​នៅ​ម៉ោង​១:៤៥​នាទី​រំលងអាធ្រាត្រ​យប់​នេះ ​នឹង​ដឹង​ថា​ក្រុម​ណា​ជា​ម្ចាស់​ជើង​ឯក​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ