“Ronaldo ​បច្ចុប្បន្ន ​ល្អ​ជាង​ខ្ញុំ​កាល​ជំនាន់​មុន​ទៅ​ទៀត” Zidane

  • 2017-06-03 02:53:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​រដូវ​កាល​នេះ​រក​បាន​៤៩​គ្រាប់​ហើយ ​ដោយ​គិត​គ្រប់​ការ​ប្រកួត​ទាំង​អស់។ ដោយ​កីឡាករ​រូប​នេះ​ធ្វើ​បាន hat-trick ​២​ដង​នៅ Champions League ​នា​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​និង​៤​ក្រុម​ចុង​ក្រោយ ​ដែល​សឹង​តែ​មិន​គួរ​ឱ្យ​ជឿ។

សមត្ថភាព​ខ្ពស់​យ៉ាង​នេះ​ហើយ ទើប​បាន​ជា​លោក Zidane ​គិត​ថា​ Ronaldo ​បច្ចុប្បន្ន​មាន​សមត្ថភាព​ខ្ពស់​ជាង​លោក​កាល​ជំនាន់​មុន​ទៅ​ទៀត ​មិន​អាច​ប្រៀប​ជាមួយ​គេ​បាន​ទេ។ អ្នក​ចាត់ការ​រូប​នេះ​និយាយ​បន្ថែម​ថា​៖ “គាត់​ស៊ុត​គ្រាប់​បាល់​ដែល​សំខាន់​ៗ។ ខ្ញុំ​ធ្លាប់​ជា​កីឡាករ​លេង​ល្អ ប៉ុន្តែ​រក​គ្រាប់​បាល់​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទេ ​ខ្ញុំ​ល្អ​ក្នុង​ការ​បញ្ជូន​បាល់​ឱ្យ​គេ​ស៊ុត។ ខ្ញុំ​ធ្លាប់​ស៊ុត​ចូល​គ្រាប់​បាល់​សំខាន់​ៗ​ដែរ ប៉ុន្តែ​មិន​ច្រើន​ដូច​គាត់​ឡើយ”។

ចំពោះ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ Champions League ​អតីត​កីឡាករ Juventus ​បាន​និយាយ​ដែរ​ថា​ក្រុម​ទាំង​មូល​ចង់​បាន​លទ្ធផល​ល្អ ​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត។ ក្ដី​សង្ឃឹម​តែងតែ​មាន ប៉ុន្តែ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​នៅ​អ៊ីតាលី​មួយ​នេះ Zidane ​មិន​អាច​និយាយ​ថា​យ៉ាង​ណា​នោះ​ទេ ​រង់ចាំ​ការ​ប្រកួត​មក​ដល់​ទើប​ដឹង​ច្បាស់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ