Herrera បញ្ជាក់​មូលហេតុ​ដោយសារ​អ្នក​គាំទ្រ ទើប​មិន​ព្រម​ទៅ Barcelona ​

  • 2017-06-03 04:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Ander Herrera ​បាន​បដិសេធ​មិន​ព្រម​ទៅ​លេង​ឱ្យ​ក្លឹប FC Barcelona ​នោះ​ទេ ​បើ​ទោះ​ជា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

Herrera បច្ចុប្បន្ន​គឺ​ជា​កម្លាំង​មិន​អាច​ខ្វះ​បាន​នៅ​ Manchester United ដោយ​រដូវ​កាល​មុន​រូប​គេ​បង្ហាញ​ខ្លួន​បាន​៤៤​ប្រកួត​នៅ​គ្រប់​កម្មវិធី។ ការ​ឡើង​ទម្រង់​លេង​របស់​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​បាន​ធ្វើ​ឲ្យ​លោក Ernesto Valverde ដែល​អាច​ជា​អ្នក​ចាត់​ការ​ថ្មី​​ Barcelona ចង់​យក​រូប​គេ​ទៅ​លេង​នៅ​ទីនោះ ព្រោះ​ថា​ពីរ​នាក់​នេះ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​កាល​នៅ ​Athletic Bilbao ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី កីឡាករ​ខាង​លើ​មិន​ព្រម​ទៅ​នោះ​ទេ ​ដោយ​រូបគេ​បញ្ជាក់​ថា​ចង់​នៅ​ Old Trafford ​បន្ដ​ទៀត​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម។ Herrera ​បញ្ជាក់​ថា​អ្នក​គាំទ្រ​នៅ​បិសាច​ក្រហម​ពិត​ជា​អស្ចារ្យ ​ពួកគេ​មិន​ដែល​ស្ដី​បន្ទោស​កីឡាករ​នោះ​ទេ ទោះ​ជា​ចាញ់​ឬ​ឈ្នះ​ក្ដី ពោល​គឺ​បន្ដ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​រហូត។ មួយ​វិញ​ទៀត ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ​បាន​ធ្វើ​ឱ្យ​រូបគេ​សប្បាយ​ចិត្ត​ជា​ខ្លាំង ​ហើយ​រំពឹង​ថា​នឹង​ពង្រឹង​សមត្ថភាព​បន្ថែម​ដើម្បី​ជួយ​ក្រុម​នៅ​រដូវ​កាល​ក្រោយ។

កត្តា​ទាំង​ពីរ​ខាង​លើ​នេះ​ហើយ ​ទើប​បាន​ជា​ធ្វើ​ឱ្យ​កីឡាករ​វ័យ​២៧​ឆ្នាំ ​មិន​ព្រម​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប Barcelona ​និង​បន្ដ​នៅ​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម​ទៀត៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ មុន្នីរម្យ