មនុស្សជាច្រើនបានស្លាប់ក្នុងហេតុការណ៍បាញ់រះ មុននេះបន្តិចនៅអាមេរិក

  • 2017-06-05 14:10:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ហេតុការ​ណ៍បាញ់​រះមួយបាន​កើត​ឡើង​កាល​ពី​ព្រឹក​ម៉ោង ៨ (ម៉ោងនៅសហរដ្ឋអាមេរិក) ក្នុងទីក្រុង Orlando រដ្ឋ Florida ដោយ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជា​នាក់​បាន​ស្លាប់។ នេះបើតាម​ការ​រាយការណ៍របស់ការសែត Orlando Sentinel។

មកទល់ពេលនេះមិនទាន់មាន​ការ​ចេញ​ផ្សាយព័ត៌មានច្បាស់ការពីតួលេខអ្នកស្លាប់ និង មូលហេតុនាំឲ្យមានការបាញ់រះនៅឡើយទេ។ យ៉ាងណាក្ដីសមត្ថិកិច្ចនៅកន្លែងកើតហេតុឲ្យដឹងថាស្ថានការណ៍​មាន​ស្ថិរភាពហើយ ដែលមានន័យថា​ការ​បាញ់រះមិនកំពុងបន្តកើតឡើង​នោះ​ទេ។

ការ​បាញ់រះទាំងព្រឹកថ្ងៃចន្ទនេះ​​កើត​ឡើង​មួយ​សប្ដាហ៍​មុន​ខួបមួយឆ្នាំនៃការបាញ់សម្លាប់ក្នុង​ក្លឹបកម្សាន្ត Pulse នាទីក្រុង Orlando ដែលបណ្ដាលឲ្យមនុស្ស ៤៩ នាក់បានបាត់បង់ជីវិត ហើយវាជាការបាញ់សម្លាប់​ដ៏ធំមួយក្នុងប្រវត្តិសាស្ត្រអាមេរិក៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខហេង