ចង់ក្លាយ​ជា​អ្នក​សារព័ត៌មាន​មែនទេ? Sabay ត្រូវការ​អ្នក​ហាត់​ការ​ផ្នែកសារព័ត៌មាន ១០នាក់

  • 2017-06-06 03:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay ជា​ក្រុមហ៊ុន​ Digital ​​ទំនើប​ និង​​ជា​បណ្ដាញ​​សារព័ត៌មាន​​អនឡាញ​សំបូរ​បែប​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា ឥឡូវ​នេះ ក្រុមហ៊ុន ​Sabay កំពុង​ត្រូវការ​អ្នក​ហាត់​ការ​ផ្នែក​សារ​ព័ត៌មាន (១០ នាក់​) រយៈពេល ៦​ខែ​។

​តម្រូវ​ការ​៖

​ ​•​ ​យ៉ាង​ហោច​ជា​និស្សិត​ឆ្នាំ​ទី ២​ផ្នែក​សង្គម អក្សរសាស្ត្រ ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ផ្នែក​ដែល​ពាក់​ព័ន្ធ​

​•​ ​មិន​ចាំ​បាច់​មាន​បទ​ពិសោធ​ការងារ​​ ​

•​ ​ត្រូវ​មាន​ចំណូលចិត្ត​ក្លាយ​ជា​អ្នក​សរសេរ​ព័ត៌មាន​ ​

•​ ​អាច​សម្រប​ខ្លួន​ទៅ​នឹង​បរិបទ​ នៃ​មុខ​តំណែង​ដែល​ចាប់អារម្មណ៍​ ​

អត្ថប្រយោជន៍​៖​

​ •​ ​ទទួល​បាន​លិខិតបញ្ជាក់​ការងារ​ ​

•​ ​អាច​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​ក្រុមហ៊ុន​ Sabay​ ​

•​ ​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​ ​

•​ ​ទទួល បាន​ចំណេះដឹង និង​បទ​ពិសោធ​ការងារ​ ​

ការ​ដាក់ពាក្យ​៖​

សូម​ប្អូនៗ​ដាក់​ប្រវត្តិរូប​សង្ខេប​មកកាន់​អ៊ីមែល hr@sabay.com ឬ​យក​មក​ក្រុមហ៊ុន​Sabay ​ដោយ​ផ្ទាល់​តាម​រយៈ​អាសយដ្ឋាន​អគារ​លេខ ៣០៨ មហាវិថី​ព្រះ​មុន្នី​វ​ង្ស សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ (​ទល់មុខ PHNOM PENH TOWER)​។​ ​ ​

ទូរ​សព្ទ​លេខ​៖ ០៨៦ ៤០៥ ៤១៤ ​គេហ​ទំព័រ​៖ www.sabay.com.kh ហ្វ៊េ​សប៊ុក​៖ www.facebook.com/sabayjobs ​កាលបរិច្ឆេទ​ផុត​កំណត់​៖ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៧​ ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា