ទូរសព្ទ​កាមេរ៉ា​ភ្លោះ​ RAM 8GB ​តែ​ ៥១ វិនាទី​ លក់​អស់​​ហ្មត់

  • 2017-06-07 01:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ស្មាតហ្វូន​ម៉ូដែល​ Nubia Z17 បាន​បង្ហាញ​វត្តមាន​ឡើង​ក្នុង​កម្មវិធី​មួយ​ ហើយ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​ជា​ការ​ដាក់​លក់​ផ្លូវ​ការ​ជា​លើក​ដំបូង។

បច្ចុប្បន្ន​​ស្មាតហ្វូន​ខាង​លើ​គឺ​ដាច់​ស្តុក​បាត់​ទៅ​ហើយ​ដោយ​សារ​តែ​ត្រឹម​ ៥១ វិនាទី​ ទូរសព្ទ​ទាំង​ ១០ ០០០ គ្រឿង​ដែល​ដាក់​លក់​លើ​វិបសាយ​ JD.com នៅ​ប្រទេស​ចិន​ បាន​លក់​អស់​គ្មាន​សល់។ ម៉ូដែល​ Nubia Z17 ដែល​ដាក់​លក់​គឺ​ជា​ប្រភេទ​ RAM 6 GB/អង្គ​ផ្ទុក​ទិន្នន័យ​ 64 GB (តម្លៃ​ប្រមាណ​ ៤១១ ដុល្លារ) និង ប្រភេទ RAM 6 GB/អង្គ​ផ្ទុក​ទិន្នន័យ​ 128 GB (តម្លៃ​ប្រមាណ​ ៥០០ ដុល្លារ)។

មួយ​ប្រភេទ​​ទៀត​ដែល​មាន​ដាក់​លក់​ផង​ដែរ​នោះ​គឺ​ ​ប្រភេទ​ RAM 8 GB/អង្គ​ផ្ទុក​ទិន្នន័យ​ 128 GB ដែល​មាន​តម្លៃ​ប្រមាណ​ ៥៨៨ ដុល្លារ។ យោង​តាម​​ក្រុមហ៊ុន​ ZTE ឲ្យ​ដឹង​ថា​ការ​ដាក់​លក់​ម្ដង​ទៀត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា​ ចំ​ថ្ងៃ​ Huawei ប្រកាស​ចេញ​ Honor 9៕​​​​​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី