គ្រូ​ទ័ព​ធ្លាប់​បង្ហើប​ថា ឈិន ឈឿន លេង​តំបន់​នេះ​ល្អ​បំផុត​​នៅ​ជម្រើស​ជាតិ

  • 2017-06-07 02:18:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ទេព ឡុង​រចនា គ្រូ​បង្វឹក​ក្រុម​​ក្រសួង​ការពារ​ជាតិ (ទ័ព) ធ្លាប់​​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា កូន​ក្រុម​របស់​ខ្លួន ឈិន ឈឿន អាច​លេង​បាន​នៅ​តំបន់​បម្រើ​ស្លាប​ស្ដាំ និង​ការពារ​ស្លាប​ស្ដាំ​គឺ​ល្អ​បំផុត​ ក្នុង​ការ​លេង​នៅ​ក្រុម​ជម្រើស​ជាតិ​ក្ដី​ ឬ​​នៅ​ក្លឹប​ក្ដី។

លោក ទេព ឡុង​រចនា

ទាក់​ទង​ទម្រង់​លេង​របស់​ ឈិន ឈឿន ​​គ្រូ​បង្វឹក​កម្រិត A-Licenec បាន​ឲ្យ​ដឹង​ថា ​​​កូន​ក្រុម​របស់​លោក​រូប​នេះ មិន​អាច​លេង​នៅ​តំបន់​បម្រើ​កណ្ដាល ឬ​ការពារ​កណ្ដាល​ ព្រម​ទាំង​ប្រយុទ្ធ​កណ្ដាល​បាន​នោះ​ទេ ពី​ព្រោះ​​ ឈឿន មាន​មាឌ​តូច និង​ទាប​ពេក។ ប៉ុន្តែ​បើ​លេង​នៅ​​តំបន់​បម្រើ​ស្លាប ឬ​ការពារ​ស្លាប​គឺ​ល្អ​បំផុត​ទាំង​នៅ​​ក្នុង​ជម្រើស​ជាតិ និង​ក្នុង​ក្លឹប ហើយ​អាច​ឲ្យ​គេ​ត្រៀម​វាយ​បក​បាន​លឿន​ទៀត​ផង។

ឈិន ឈឿន (លេខ​១៧)

លោក​បន្ថែម​ថា ឈិន ឈឿន បើ​ដាក់​​ឲ្យ​លេង​​ត្រង់​ទីតាំង​កណ្ដាល​ ​ពេល​ដៃ​គូ​លេង​បាល់​លើ ឬ​បាល់​ផ្លោង​ប្រាកដ​ណាស់​ នឹង​ពិបាក​ទៅ​ដណ្ដើម​បាល់​ពី​​ដៃគូ។ ​ស្រប​ពេល​​បើ​មិត្ត​រួម​ក្រុម​លេង​បាល់​លើ​គឺ​ពិបាក​​ដូច​គ្នា រូប​គេ​នៅ​តែ​ពិបាក​ទៅ​យក​​បាល់​មក​គ្រប់​គ្រង​ដូច​គ្នា ហេតុ​នេះ​ចំណុច​ល្អ​របស់​គេ​គឺ​អាច​លេង​បាន​ត្រឹម​ស្លាប​ប៉ុណ្ណោះ។

​​ ​ឈិន ឈឿន ត្រូវ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ ២៥ នាក់​​ចុង​ក្រោយ​របស់​លោក Leonardo Vitorino គ្រូ​ជម្រើស​ជាតិ សម្រាប់​ការ​ចូល​រួម​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​​​ជា​មួយ​ក្រុម ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧ នេះ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​