​ប្រយ័ត្ន​បំផុត! រុក្ខជាតិ​ប្រភេទ​នេះ មាន​ជាតិ​ពុល​​យ៉ាង​សាហាវ អាច​សម្លាប់​ជីវិត​មនុស្ស​បាន

  • 2017-06-07 06:50:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រុក្ខជាតិ​ម្យ៉ាង​​ឈ្មោះ​ថា Dieffenbachia ឬ​ ប្រទាល​ម្យ៉ាង ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ និយម​ដាំ ដើម្បី​លម្អ​លំនៅឋាន​នោះ​ គឺ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ ជា​ពិសេស​កុមារ​តូចៗ ប្រសិន​បើ​ទៅ​ប៉ះពាល់​ ឬ​យក​ទៅ​ដាក់​ក្នុង​មាត់​នឹង​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក ច័ន្ទ រស្មី និស្សិត​ផ្នែក​កសិកម្ម​បាន​សិក្សា​ពី​សារធាតុ​ពុល​របស់​រុក្ខជាតិ​ប្រភេទ​នេះ​។

និស្សិត​ផ្នែក​កសិកម្ម​រូប​នេះ បន្ថែម​ទៀត​ថា រុក្ខជាតិ​នេះ មាន​សារធាតុ​ពុល​ម្យ៉ាង​អាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ប្រសិន​បើ​ជាតិ​ពុល​នោះ​ទៅ​ប៉ះ​ជាមួយ​នឹង​ស្បែក​មាន​ស្នាម​របួស ឬ ចូល​ភ្នែក នោះ​នឹង​ធ្វើ​ឱ្យ​ហើម ហើយ​ប្រតិកម្ម​ភ្លាមៗ​តែ​ម្ដង​។

បន្ថែម​លើ​ពី​នេះ​ទៀត​តាម​រយៈ​បទ​ពិសោធន៍ និង​ការ​ដឹង​តៗ​គ្នា​ពី​ប្រជាពលរដ្ឋ​ បាន​ប្រាប់​ទៀត​ថា ហាម​កូន​ចៅ​ទៅ​ប៉ះ​ ឬ​ទៅ​លេង​រុក្ខជាតិ​ប្រភេទ​នេះ​​ដាច់​ខាត ជា​ពិសេស​ក្មេង​ក្រោម​អាយុ​ ១៥​ឆ្នាំ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ហៅ​វា​ថា ជា​ពេជ្ឈឃាដ​សម្លាប់​ជីវិត​មនុស្ស​ទៀត​ផង​។ ដូច្នេះ​ហើយ​សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា ជា​ពិសេស​កុមារ​តូចៗ​ ដើម្បី​ជៀស​ផុត​ពី​គ្រោះ​ថ្នាក់​ជា​យថាហេតុ​៕​

អត្ថបទ៖ វឌ្ឍនៈ