គ្រូ​កម្ពុជា​ថា ស្អែក​ក្រុម​ទាំង​ពីរ​មិន​ផ្ដោត​សំខាន់​លើ​លទ្ធផល​ល្អ​ពេក​ទេ

  • 2017-06-07 07:16:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លើក​ឡើង​ថា ​ក្រុម​របស់​លោក នឹង​ឥណ្ឌូណេស៊ី មិន​​ផ្ដោត​សំខាន់​ទៅ​លើ​លទ្ធផល​ល្អ​ពេក​ទេ គោល​ដៅ​សំខាន់​គឺ​រៀប​ចំ​ទម្រង់​លេង​ថ្មី​មួយ​ ឲ្យ​បាន​​ល្អ​​​​សម្រាប់​ត្រៀម​​ប្រកួត​ផ្លូវ​ការ។

​គ្រូ​បង្វឹក​រូប​នេះ​​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ផ្លូវ​ការ​របស់​កម្ពុជា​ប៉ះ​ក្រុម​ អាហ្វហ្គានីស្ថាន នៅ​ថ្ងៃ​​ទី​១៣ ខែ​​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។ ក្រុម​របស់​លោក​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​នេះ​គឺ​មិន​ផ្ដោត​សំខាន់​តែ​រឿង​លទ្ធផល​ល្អ​ទេ គឺ​ចង់​បាន​ទម្រង់​លេង​ល្អ​​និង​​ខ្លាំង​មួយ​​ ដើម្បី​ត្រៀម​ប្រកួត​​​សំខាន់​បន្ទាប់។

​ ​លោក​បន្ថែម​ថា ​សម្រាប់​ក្រុម​ឥណ្ឌូណេស៊ី​ក៏​ដូច​គ្នា​មិន​គិត​ទៅ​លើ​លទ្ធផល​ល្អ​ពេក​​ទេ គឺ​ពួក​គេ​កំពុង​ត្រៀម​រៀប​ចំ​ប្រព័ន្ធ​លេង​ថ្មី​មួយ​របស់​​ក្រុម​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​ ដើម្បី​ត្រៀម​ស៊ីហ្គេម​នៅ​ខែ​សីហា។ ដូច​​ដែល​​​បាន​ឃើញ​ស្រាប់ ​គឺ​ពួក​គេ​បាន​នាំ​យក​កីឡាករ​​ល្អ ​មាន​បទ​ពិសោធ​ច្រើន​ត្រឹម ៥ រូប​ប៉ុណ្ណោះ​ ដើម្បី​មក​ជួប​កម្ពុជា​ក្នុង​ជំនួប​មិត្ត​ភាព​នេះ។

ការ​ប្រកួត​មិត្ត​ភាព​​អន្តរជាតិ​ស្អែក​នេះ​ នឹង​ធ្វើ​ឡើង​វេលា​ម៉ោង ៦:៣០ នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV៕

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ហ្វឹកហាត់​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​