ស្ត្រី​អាមេរិក​​សម្រាល​បាន​​កូន​​ទម្ងន់​​ជាង ៦​​គីឡូ​ក្រាម ​ដ៏កម្រ​បាន​ឃើញ

  • 2017-06-08 02:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​មក​ពី​រដ្ឋ​ផ្លរីដា​ សហរដ្ឋ​អាមេរិក​ម្នាក់ បាន​សម្រាល​កូន​ស្រី​ទម្ងន់​ប្រមាណ​ ៦,១​គីឡូ​ក្រាម គឺ​ស្ទើរ​តែ​​ធំ​ជាង​ ២​ដង​នៃ​ទម្ងន់​កុមារ​ធម្មតា​ទៅ​ហើយ​នៅ​មជ្ឈមណ្ឌល Orange Park Medical Center ក្នុង​រដ្ឋ​ផ្លរីដា។

​​នៅ​ពេល​កំពុង​សម្រាល​ក្នុង​បន្ទប់​វះ​កាត់ អ្នក​ស្រី​បាន​ឮ​កូន​ស្រី​ខ្លួន​សើច ​ធ្វើ​ឲ្យ​​អ្នក​ស្រី​ចង់​មើល​មុខ​កូន​ខ្លាំង។ ទោះ​បី​ជា​កូន​ធំ​ខុស​គេ​ អ្នក​ស្រី Chrissy ​នៅ​តែ​ស្រលាញ់​កូន​ និង​បាន​​ទិញ​ឈុត​ស្អាត​ៗ​​ឲ្យ​​នាង​ទៀត​ផង។ ​ក្នុង​កំណើត​កូន​ស្រី Carleigh នេះ ​បាន​ធ្វើ​ឲ្យ​ម្ដាយ​គិត​ថា​ ខ្លួន​មាន​កូន​ភ្លោះ តែ​ក្រោយ​ពេល​ឆ្លុះ​គ្រូពេទ្យ​ប្រាប់​ថា​ ជា​កូន​ស្រី​ថ្លោស​ធំ​​ម្នាក់។

គ្រូ​ពេទ្យ​អះអាង​ថា ​កូន​ស្រី​ខាង​លើ​នឹង​ឡើង​ទម្ងន់​បន្ថែម​​ទៀត​នៅ​ប្រមាណ​មួយ​សប្ដាហ៍​ក្រោយ និង​ស្មើ​ទម្ងន់​ក្មេង​ទើប​កើត​ធំ​​បំផុត​នៅ​អាមេរិក​ក្នុង​ឆ្នាំ​ ២០១៧។ មក​ទល់​ពេល​នេះ​ទាំង​កូន និង​ម្ដាយ​​មាន​សុខភាព​​ល្អ​ប្រសើរ​ធម្មតា​ទេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ