ដាវ និង​កាំបិត ដាក់​លក់​ព្រោង​ព្រាត​នៅ​ឥណ្ឌា ព្រោះ​អ្នក​ទិញ​ជឿ​ថា ​វិញ្ញាណ​ស្ដេច​សណ្ឋិត

  • 2017-06-08 07:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដាវ និង​កាំបិត គ្រប់​ប្រភេទ គ្រប់​ម៉ូដ មាន​ទាំង​តូច និង​ធំ បាន​ដាក់​លក់​ព្រោង​ព្រាត​តាម​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​សារ​អ្នក​ទិញ​ភាគ​ច្រើន គិត​ថា​មាន​វិញ្ញាណ ឬ​បារមី អតីត​ស្ដេច​ជំនាន់​មុន​សណ្ឋិត។

ដាវ​ដែល​ដាក់​លក់ មាន​តម្លៃ​ចាប់​ពី ១​ដុល្លារ រហូត​ដល់​រាប់​រយ​ដុល្លារ ទៅ​តាម​ទំហំ និង​វត្ថុធាតុ​ដើម។ ដាវ​ខ្លះ មាន​ឆ្លាក់​ឈ្មោះ​ព្រះ​មហាក្សត្រ​ជំនាន់​មុន ដែល​ប្រជាជន​ឥណ្ឌា​គោរព​បំផុត ព្រោះ​បាន​ច្បាំង​ឈ្នះ​រហូត​បន្សល់​ទឹក​ដី​ឥណ្ឌា​យ៉ាង​ធំ​ដូច​សព្វ​ថ្ងៃ។ ប្រជាជន​ឥណ្ឌា​ខ្លះ​ថែម​ទាំង​ដាក់​ដាវ​នោះ​តាម​ខ្លួន ព្រោះ​គិត​ថា​អាច​ជួយ​ឲ្យ​ចៀស​ឆ្ងាយ​ពី​សត្រូវ​នានា។

ដាវ​តូ​ច តម្លៃ ៥០០រូពី (ប្រហែល ៧,៥​ដុល្លារ)

គេហទំព័រ Sword History បាន​បង្ហាញ​ថា ដាវ​នីមួយ​ៗ​មាន​រូប​រាង​ខុស​ៗ​គ្នា និង​មាន​ប្រវត្តិ​ច្បាស់​លាស់​ទៅ​តាម​សម័យ​កាល​នៃ​ស្ដេច​គ្រង​រាជ្យ។ អ្វី​ដែល​ជា​ចំណុច​ប្លែក​ខុស​គេ​នោះ គឺ​ដាវ​ឥណ្ឌា សុទ្ធតែ​កោង ខុស​ពី​ដាវ​នៅ​អឺរ៉ុប​ដែល​មាន​សណ្ឋាន​ត្រង់។ ចំណុច​នេះ លោក Sarkar ដែល​ជា​អ្នក​លក់​ដាវ​នៅ​ប្រាសាទ Goldent Temple បាន​បញ្ជាក់​ថា ដោយ​សារ​បុព្វបុរស​ឥណ្ឌា គិត​ថា​ដាវ​កោង មុត​ជាង ស្រាល​ជាង ងាយ​ស្រួល​កាន់ និង​អាច​ប្រយុទ្ធ​បាន​រហ័ស​ជាង៕

អត្ថបទ៖ គង់ វិសាល