នេះ​របៀប​​ទម្លាក់​ពី​​ iOS 11 មក​កាន់​ iOS 10.3.2 បើ​អ្នក​កំពុង​ក្រពុល​មុខ​នឹង​បញ្ហា​

  • 2017-06-09 02:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​ជា​ច្រើន​បាន​សាកល្បង​ដំឡើង​ទៅ​កាន់​ប្រព័ន្ធ iOS 11 Beta ដែល​ជា​កំណែ​សាកល្បង​។​ មាន​ការ​លេច​ឮ​មតិ​ភាគ​ច្រើន​លើក​ឡើង ក្រោយ​ពេល​ពួក​គាត់​ដំឡើង​ទៅ​កាន់​កំណែ​សាកល្បង​នោះ iPhone បាន​ប្រឈម​បញ្ហា​ជា​ច្រើន ខ្លះ​ស្រក​ថ្ម​លឿន​ ខ្លះ​មិន​គាំទ្រ​កម្មវិធី​ពិសេសៗ និង​ខ្លះ​ទៀត​ប្រើ​មាន​ភាព​រអាក់រអួល​។​

វិធី​ដំឡើង​ទៅ​កាន់​ iOS នោះ​គឺ​ងាយ​ទេ តែ​បើ​ចង់​ទម្លាក់​មក​វិញ ទើប​ជា​រឿង​លំបាក​។​

+ត្រូវ​ Back Up ឯកសារ​ទុក​ជា​មុន​សិន​:

១.បើក​កម្មវិធី iTunes លើ​កុំព្យូទ័រ​ ហើយ​ដោត​ភ្ជាប់​ iPhone ២.ចុច​លើ​ពាក្យ​ Back Up Now ៣.ធ្វើ​តាម​ការ​ណែនាំ​

+វិធី​ទម្លាក់​ Version មក​កាន់​ iOS 10.3.2:

១.បើក​កម្មវិធី iTunes លើ​កុំព្យូទ័រ​ ហើយ​ដោត​ភ្ជាប់​ iPhone

២.ដាក់​ iPhone ចូល​ទៅ​កាន់​ DFU Mode (ដោយ​ iPhone 7/7 Plus ចុច​ Volume Down + Power ឱ្យ​ជាប់​ប្រហែល ៤ វិនាទី​ដល់​រលត់​អេក្រង់​ ប្រលែង​ Power រក្សា​ម្រាម​ដៃ​លើ​ Volume Down ដ៏​ងងឹត​អេក្រង់​ឈង​ បើ​ទូរសព្ទ​ស៊េរី​ហ្នឹង​ចុះ​ក្រោម​ចុច Home + Power )

៣.iTunes នឹង​ចាប់​បាន​ថា​ទូរសព្ទ​អ្នក​ស្ថិត​ក្នុង​មុខងារ DFU ឫ​ Recovery Mode ហើយ​វា​នឹង​លោត​ផ្ទាំង​មួយ​

៤.ចុច​លើ​ពាក្យ​ Check for update (បើ​វា​ដំណើរការ​ទៅ​ធម្មតា​) សូម​ធ្វើ​តាម​លក្ខខណ្ឌ​ព្រោះ​បើ​ Update ជោគជ័យ​វា​នឹង​ពុំ​បាត់​ឯកសារ​ទេ​

៥.ករណី​មិន​ដំណើរការ​ចុច​លើ​ពាក្យ​ Restore iPhone រង់​ចាំ​ដល់​វា​ដំណើរការ​ចប់​នៃ​ការ​ Download កំណែ iOS 10.3.2 នឹង​ Restore ដោយ​ស្វ័យប្រវត្តិ​ (ប្រហែល ២០ ទៅ ៤៥ នាទី​តាម​ល្បឿន​អ៊ីនធឺណិត​លឿន​យឺត​)

បើ​ទូរសព្ទ​អ្នក​ទម្លាក់​ Version បាន​ជោគជ័យ​ហើយ​បាត់​ឯកសារ​ សូម​កុំ​ព្រួយ​សូម​ធ្វើ​ការ​ចុច​ Restore Backup មក​វិញ ហើយ​រង់​ចាំ​មួយ​ភ្លែត​ជា​ការ​ស្រេច​ បើ​អ្នក​បាន​អនុវត្ត​ដំបូង​បាន​ចប់​សព្វ​គ្រប់​។

បន្ត​ចុច​អាន៖

អត្ថបទ៖ កៅ រក្សា

អត្ថបទពេញនិយម