ផ្ដើម​អាជីវកម្ម​ដំបូង​ ​ប្រពន្ធ​មេ​ ​Amazon​ ​ជា​អ្នក​គ្រប់គ្រង​ចំណូល​ចំណាយ

  • 2017-06-09 06:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Amazon​ ដែល​​ជា​ផ្សារ​លក់​ទំនិញ​អនឡាញ​ធំ​បំផុត​របស់​អាមេរិក​ ​បាន​ចាប់​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​ ​១៩៩៤​ ​ហើយ​បច្ចុប្បន្ន​មាន​បុគ្គលិក​ ​៣៤១ ០០០​ ​នាក់។ ដោយ​ឡែក​បុគ្គលិក​ដំបូង​របស់​ ​Amazon​ ​មាន​ដូច​ជា ៖

១. លោក​ ​Jeff Bezos ជា​ស្ថាបនិក​ ​និង​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​ ​Amazon។

លោក​ ​Jeff Bezos

២. លោក​ស្រី​ ​MacKenzie Tuttle​ ​ជា​គណនេយ្យករ​ ​និង​ជា​ភរិយា​លោក​ ​Jeff Bezos​ ​ដែល​រៀប​ការ​ឆ្នាំ​ ​១៩៩៣​ ​បច្ចុប្បន្ន​លោក​ស្រី​ជា​អ្នក​និពន្ធ​សៀវភៅ។

លោក​ស្រី​ ​MacKenzie Tuttle

៣. លោក​ ​Shel Kaphan​ ​ប្រធាន​ផ្នែក​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ ​បច្ចុប្បន្ន​ជា​ប្រធាន​មូលនិធិ​ ​The Kaphan Foundation។

លោក​ ​Shel Kaphan​

៤. លោក​ ​Paul Davis​ ​អ្នក​អភិវឌ្ឍ​កម្មវិធី​ ​(Developer)​ ​បច្ចុប្បន្ន​ជា​ស្ថាបនិក​ ​Linux Audio Systems។

លោក​ ​Paul Davis

៥. លោក​ ​Tom Schonhoff​ ​អ្នក​គ្រប់គ្រង​កម្មវិធី​បច្ចេកទេស​ ​បច្ចុប្បន្ន​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​នៅ​ ​Microsoft។

លោក​ ​Tom Schonhoff​

៦. លោក​ ​Nicholas Lovejoy​ ​អ្នក​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស​ ​និង​ប្រតិបត្តិការ។ ​បច្ចុប្បន្ន​ជា​នាយក​ ​TPM Middle Mile​ ​នៅ​ ​Amazon។

៧. លោក​ ​Mike Hanlon​ ​ទទួល​បន្ទុក​ផ្នែក​ប្រតិបត្តិ​ ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ ​និង​អភិវឌ្ឍ​កម្មវិធី។ ​បច្ចុប្បន្ន​ជា​ស្ថាបនិក​មូលនិធី​ ​Hanlon។

លោក​ ​Mike Hanlon

៨. លោក​ ​Laurel Canan​ ​ផ្នែក​ប្រតិបត្តិការ។

៩. លោក​ ​Knute Sears​ ​និង ១០. ​Fred Eiden​ ​ជា​អ្នក​សរសេរ​កម្មវិធី៕

  • ចំពោះ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ ​និង​រូបថត​នៃ​បុគ្គល​មួយ​ចំនួន​ខាង​លើ​ ​គឺ​ត្រូវ​បាន​រក្សា​ការ​សម្ងាត់៕

ចុចអានបន្ត ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម