អបអរ​សាទរ! សមាជិក​២​រូប​របស់ Smallworld Smallband ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​ហើយ

  • 2017-06-10 11:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​នៅ​លើ​គណនី​ហ្វេសប៊ុក​ សមាជិក​ក្រុម​រាំ D-Man ដែល​ជា​អ្នក​រាំ​របស់​ក្រុម​ចម្រៀង Smallworld Smallband និង "ក្មេងខ្មែរ" បាន​បង្ហោះ​រូប​ភ្ជាប់​ពាក្យ​​របស់ កេសរ និង ភារម្យ។

បន្ទាប់​ពី​ក្រុម​ចម្រៀង​ Smallworld Smallband បាន​បង្កើត​ជា​ផ្លូវការ​ប្រមាណ​រយៈពេល​៥​ឆ្នាំ​ ហើយ​ពី​ម្សិល​មិញ​នេះ​​ពួកគេ​ក៏​បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី​​សម្ពោធ​អាល់ប៊ុម ២x៥ ផង​ដែរ។​ ចំណែក​ថ្ងៃ​នេះ​សមាជិក​២​រូប កេសរ និង ភារម្យ បាន​ប្រកាស​ភ្ជាប់​ពាក្យ​ផង​ដែរ​ នេះ​បើ​តាម​ការ​បង្ហោះ​របស់​លើ​បណ្ដាញ​សង្គម​របស់​សមាជិក​ក្រុម​រាំ​ D-Man។

​​​​​​ការ​ប្រគំ​តន្ត្រី​សម្ពោធ​អាល់ប៊ុម​ ២x៥ របស់​ Smallworld Smallband គឺ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ជោគជ័យ​​ដោយ​មាន​អ្នក​គាំទ្រ​ទៅ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ជាពិសេស​ក្រុម​តារា​ចម្រៀង Original Song តែ​ម្ដង​គឺ​បាន​ចូល​រួម​យ៉ាង​ច្រើន​ផង​ដែរ៕​​

អត្ថបទ៖ Samedy