មក​មើល​កាល​វិភាគ​លម្អិត Barcamp កំពត ដឹង​តែ​សប្បាយ​អស់​ដៃ​ហើយ​!

  • 2017-06-11 08:36:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ BarCamp ឆ្នាំ ២០១៧ ដែល​ជា​ព្រឹត្តិការណ៍​ចែក​រំលែក​ចំណេះដឹង​ដើម្បី​លើក​កម្ពស់​វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និង​បច្ចេកវិទ្យា​ក្នុង​ស្រុក​​​​ មាន​ទាំង​​ទីរួម​ខេត្ត​ធំៗ​មួយ​ចំនួន​ដូចជាខេត្ត​កំពត​ជា​ដើម​ បាន​​ចេញ​​កាល​វិភាគ​លម្អិតពី​ដំណើរ​ទៅ​កាន់​កម្មវិធី Barcamp។

ខាង​ក្រោមនេះ​ជា​កាល​វិភាគ​លម្អិត៖

- ចុះឈ្មោះទីនេះ៖ https://goo.gl/forms/l1AplkB7i55LVnFg1

- អំពីព្រឹត្តិការណ៍៖ ដំណើរទៅកាន់បារខែមជាកូនព្រឹត្តិការណ៍​សម្រាប់អ្នករួមដំណើរជាមួយវាគ្មិនបារខែមទៅកាន់បារខែមកំពត។​​ អ្នកចូលរួមអាចចូលរួមជាមួយក្រុមការងារបារខែម មានដំណើរកម្រាន្តតាម តំបន់កោងកាង និងជិះទូកតាមដងព្រែក ព្រមទាំង ចូលរួម ការចែករំលែក បទពិសោធន៍ក្នុង ព្រឹត្តិការណ៍បារខែមកំពត។

តម្លៃ ៥០ដុល្លា ៣ថ្ងៃ២យប់ មានញ្ចូល

  • ថ្លៃស្នាក់នៅ ២យប់ (គេងរួមគ្នា )
  • ថ្លៃធ្វើដំណើរដោយរថយន្ត៣៥កៅអី
  • បាយថ្ងៃត្រង់២ពេល (បាយនៅទឹកឈូ និងបាយនៅសហគមន៍ត្រពាំងសង្កែ )
  • អាហារពេលល្ងាចជួបជុំគ្រួសាលាងបារខែម
  • ថ្លៃធ្វើដំណើរជិះទូូកតាមព្រៃកោងកាង ទេសភាពសមុទ្រ
  • សំបុតរចូលមណីយដ្ឋានទឹកជ្រោះតាដា

ដំណើរទៅកាន់ខែតកំពត

+ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧

  • ចេញដំណើរ ម៉ោង១២:៣០ថ្ងៃត្រង់ នៅមុខ សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ
  • ម៉ោង ៣ រសៀល ចូលកម្សាន្តនៅបឹងរំលេច​​
  • ម៉ោង ៧ យប់ ស្រស់ស្រូបអាហារពេលល្ងាច(រៀងខ្លួន)យប់ចែករំលែកបទពិសោធន៍នា​មាត់ព្រែកកំពត

+ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៧

  • ម៉ោង ៧ ព្រឹក​ អាហារពេលព្រឹក បាយសាច់ក្ដាមខេត្តកំពត(រៀងខ្លួន)
  • ម៉ោង ៨ ព្រឹក ចូលរួមពិធីបើកបារខែមកំពត ២០១៧
  • ម៉ោង ១២ ព្រឹកម៉ោង​ ចេញដំណើរទៅស្រស់ស្រូបអាហារថ្ងៃត្រង់នៅទឹកឈូ
  • ម៉ោង ២ រសៀល ដំណើរកម្សាន្តរមណីយដ្ឋានទឹកជ្រោះតាដា
  • ម៉ោង ៤​ រសៀលត្រឡប់មកវិញ​
  • ម៉ោង ៥ ល្ងាច ជិះទូកតាមមាត់ដងព្រែកកំពត (រៀងខ្លួន)
  • ម៉ោង ៧ ល្ងាច ចូលរួមអាហារពេលល្ងាចជួបជុំគ្រួសារបារខែម

+ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៧

  • ម៉ោង ៧ ព្រឹក​ អាហារពេលព្រឹក បាយបន្ទះដែក (រៀងខ្លួន)
  • ម៉ោង ៨ ព្រឹក ចូលរួមបារខែមកំពតថតរូបជុំគ្នា
  • ម៉ោង​ ១២ ថ្ងៃត្រង់ បាយថ្ងៃត្រង់់សហគមន៍ត្រពាំងសង្កែ
  • ម៉ោង​ ១សៀល ជិះទូកទស្សនាព្រៃកោងកាង និងទេសភាពសមុទ្រ រួច​បន្តដំណើរ​ទៅ​ភ្នំពេញតាមកែប៕

អាន​បន្ត៖

ដៃគូសហការ

អត្ថបទពេញនិយម