​ខ្សែ​បម្រើ​ជម្រើស​ជាតិ នួន បូរី ​មាន​បង​ប្អូន៦​នាក់​សុទ្ធ​តែ​ជា​កីឡាករ​បាល់ទាត់

  • 2017-06-12 01:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ជម្រើស​ជាតិ​កម្ពុជា នួន បូរី ​មាន​ប្អូន​ប្រុស​បង្កើត​ចំនួន៦​នាក់ ​ដែល​សុទ្ធតែ​ជា​កីឡាករ​បាល់ទាត់។

នួន បូរី (លេខ ៤)​

​នួន​ បូរី កើត​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​១៩៩៦ ចាប់​លេង​បាល់​នៅ​អាយុ ១០ ឆ្នាំ​​​លេង​​អោយ​​យុវជន​ឃុំ​ស្វាយជ្រំ ស្រុក​​ខ្សាច់​កណ្ដាល​ ​​ខេត្ត​កណ្ដាល។ រហូត​ដល់​ឆ្នាំ​២០១០ ​រូប​គេ​បាន​ចូល​លេង​បាល់​អាជីព​​អោយ​ក្លឹប​ជើង​ទឹក​ ឈាន​ដល់​ឆ្នាំ​២០១១ ​ក៏​បាន​ផ្លាស់​មក​លេង​ឲ្យ​ក្លឹប​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ (ប៉ូលិស​) ដល់​សព្វ​ថ្ងៃ​។ ​កាល​ពី​​​ឆ្នាំ​២០១៤ បូរី បាន​ជាប់​ជម្រើស​ជាតិ U21 ​និង​បាន​ជាប់​​ឈុត​ធំ​ក្នុង​ឆ្នាំ​នោះ​ដដែល។

​​ខ្សែ​បម្រើ​រូប​នេះ​មាន​ស្រុក​កំណើត​​នៅ​ភូមិ​ស្វាយជ្រំ​ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ​មាន​បង​ប្អូន​បង្កើត​ចំនួន ៦​នាក់​សុទ្ធតែ​ប្រុស​ទាំង​អស់​រូប​គេ​ជា​កូន​ទី​៥ ក្នុង​គ្រួសារ​​ ដែល​មាន​ឪពុក​ឈ្មោះ​ នួន ព្រឹក ​​មុខ​របរ​ជា​កសិករ និង​ម្ដាយ​ឈ្មោះ អ៊ឹម សុផាត ​មុខ​របរ​លក់​ដូរ។ បង​ប្អូន​ប្រុស​ទាំង​ ៥​របស់ នួន បូរី ជា​កីឡាករ​បាល់ទាត់​តែ​មិន​​មែន​​អាជីព​ដូច​ បូរី ឡើយ។

បច្ចុប្បន្ន​ នួន បូរី កំពុង​​ហ្វឹកហាត់​ជា​មួយ​គ្រូ​ជម្រើស​ជាតិ​លោក Leonardo Vitorino ​ដែល​ត្រៀម​ជួប​ក្រុម​បាល់ទាត់​អាហ្វហ្គានីស្ថាន​​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2019 ​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

បង​ប្រុស​ទាំង​ ៦​របស់​ នួន បូរី​មាន​៖

  • ​​​​បង​ប្រុស​ទី​១ ឈ្មោះ​ នួន ចិន្ដា លេង​ជា​ខ្សែ​ការពារ​ដែល​ធ្លាប់​ជា​យុវជន​របស់​ឃុំ​ស្វាយជ្រំ។
ឈ្មោះ​ នួន ចិន្ដា
  • បង​ទី​២ ឈ្មោះ​ នួន សីហា អ្នក​ចាំ​ទី​ឲ្យ​​ក្រុម​បង​ឆើត​។
  • បង​ទី​៣ នួន វាសនា ជា​អ្នក​ចាំ​ទី​ដែល​លេង​ឲ្យ​ក្លឹប​មួយ​​មិន​អាជីព​។
នួន វាសនា
  • បង​ទី​៤ នួន​ បូរ៉ា លេង​ជា​ខ្សែ​ការពារ​​ ព្រម​ទាំង​មាន​ក្រុម​ផ្ទាល់​ខ្លួន​ផង​ដែរ។
នួន​ បូរ៉ា
  • ប្អូន​ប្រុស​ពៅ​ឈ្មោះ នួន បូរមី លេង​ខ្សែ​ការពារ​ឲ្យ​ក្លឹប​មួយ​មិន​មែន​ជា​ក្លឹប​អាជីព។

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​