ចង់​បាន​ខោ​អាវ​ស្អាត អត់​រហែក​ខ្ទេច ហេតុផល ៦ យ៉ាង គួរ​ទិញ​ម៉ាស៊ីន​បោក​ខោអាវ​ម៉ូដែល​នេះ

  • 2017-06-12 10:19:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធម្មតា​បើ​ទិញ​ម៉ាស៊ីន​បោក​ខោអាវ​មក​ហើយ បោក​អត់​ជ្រះ​ដដែល សុខ​ចិត្ត​បោក​នឹង​ដៃ​វិញ​ល្អ​ជាង។ តែ​ថ្ងៃ​នេះ Sabay មាន​ផលិតផល​របស់ Samsung ម៉ូដែល​ថ្មី​ដែល​អាច​ជួយ​អ្នក ពី​បញ្ហា​ទាំង​អស់​នេះ​បាន។ ម៉ូដែល​ថ្មី WA16J6750SP/ST ដែល​មាន​ការ​ធានា​ដល់​ទៅ ១១ ឆ្នាំ​នេះ មាន​ប្រព័ន្ធ​ពិសេស​ Digital Inverter Motorអាច​ជួយ​សម្អាត​សម្លៀក​បំពាក់​បាន​ស្អាត​ល្អ និង​ជួយ​ឲ្យ​ម៉ាស៊ីន​ធន់​បាន​យូរ​ទៀត​ផង។ ចង់​ដឹង​ថា​ម៉ូដែល​ថ្មី​នេះ​ពិសេស​យ៉ាង​ណា តាមដាន​ជាមួយ​ Sabay ខាង​ក្រោម៖   ១. Pre-Wash ជាមួយ​ចាន​ជ័រ មុន​នឹង​បោក   ធម្មតា​នៅ​ផ្នែក​ក​អាវ និង​ចុង​ដៃ​អាវ តែង​ប្រឡាក់​ខ្លាំង បើ​ទោះ​ជា​អ្នក​ដាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ទាំង​​បែប​ហ្នឹង​ ក៏​​មិន​ងាយ​ជ្រះ​ដែរ ប៉ុន្តែ​មុខ​ងារ​ថ្មី​របស់​ Samsung​ មាន​បំពាក់​ចាន​ជ័រ​ សម្រាប់​ការ​បោក​ដោយ​ដៃ​ ធ្វើ​ឲ្យ​មាន​ភាព​​ងាយ​ស្រួល​ជាង​មុន​ ជា​ពិសេស​សំលៀកបំពាក់​ដែល​ប្រឡាក់​ខ្លាំង។   ២. លែង​មាន​កំណក​សាប៊ូ​នៅ​ជាប់​ខោអាវ   ម៉ាស៊ីន​បោក​ខោអាវ​ខ្លះ ជួប​បញ្ហា​​មាន​កំណក​សាប៊ូ​ជាប់​នៅ​សំលៀកបំពាក់​ តែ​កុំ​បារម្ភ​ អ្នក​នឹង​អស់​កង្វល់​ជាមួយ​​ម៉ូដ​ដែល​ Samsungថ្មី​ មាន​បំពាក់​ស្លាប​កង្ហារ​វាយ​បំបែក​ពពុះ​សាប៊ូ​ឲ្យ​រលាយ​ចូល​គ្នា​ជាមួយ​ទឹក​បាន​កាន់​តែ​ល្អ។ បន្ទាប់​មក​វា​នឹង​បញ្ចេញ​សាប៊ូ​ដែល​លាយ​រួច​ចេញ​មក​ក្រៅ​តាម​ធម្មតា ដូច្នេះ​លែង​មាន​កាក​សំណល់​សាប៊ូ​នៅ​ជាប់​សំលៀកបំពាក់។   ៣. ថែរក្សា​សាច់​កំណាត់​បាន​ស្អាត​ល្អ   ត្រង់​ចំណុច​នេះ​ ម៉ូដែល​ថ្មី WA16J6750SP/ST បាន​ភ្ជាប់​ជាមួយ​នឹង​ Wobble Technology ​ដែល​ផ្ដល់​នូវ​ការ​ថែ​ទាំ​ដល់​សាច់​កំណាត់​ វា​ដំណើរ​ការ​ដ៏​ល្អ​បំផុត ហើយ​ជួយ​មិន​ឲ្យ​ជំពាក់ និង​រមូរ​ចូល​គ្នា។ បើ​ចង់​ឲ្យ​កាន់​តែ​ស្អាត​ជាង​នេះ ​អ្នក​គួរ​តែ​ដោះ​ Magic Filter ចេញ​មក​លាង​សម្អាត​ជា​ប្រចាំ ព្រោះ​កម្ទេចកំទី​ ដែល​ជាប់​ក្នុង​នោះ អាច​នឹង​ជាប់​ខោអាវ​របស់​អ្នក។   ៤. ការ​រចនា   ម៉ូដែល​ថ្មី​ WA16J6750SP/ST នេះ​មាន​ការ​​រចនា​​ប្លែក​ ដោយ​គែម​មាន​រាង​មូល​បន្តិច​ និង​ពណ៌​រលោង​មើល​ទៅ​កាន់​តែ​ស្អាត​ ទាន់​សម័យ។ មិន​តែ​ប៉ុណ្ណោះ មាន​បង្កប់​ដោយ​ភ្លើង​ LED ពណ៌​ខៀវ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​​ងាយ​ស្រួល​ក្នុង​ការ​បញ្ជា​ ទោះ​បី​ពេល​ងងឹត​​ក៏​ដោយ។   ៥. ធន់​ខ្លាំង​

កញ្ចក់​ម៉ូដែល​ថ្មី WA16J6750SP/ST នេះ ងាយ​មើល​ដំណើរ​ការ​ផ្សេងៗ ថែម​ទាំង​ធន់​ទម្ងន់​ធ្ងន់ ទោះ​បី​ជា​អ្នក​ដាក់​កន្ត្រក​ខោអាវ​ពី​លើ​ក៏​ដោយ។ គម្រប​មាន​លក្ខណៈ​ពិសេស​ដោយ​អាច​ទប់​លំនឹង ទោះ​បី​ជា​អ្នក​ជ្រុល​ប្រើ​កម្លាំង​ខ្លាំង​ក៏​ដោយ​។ ម៉ូដែល​ថ្មី​នេះ​ មាន​ទាំង​ Digital Inverter Technology អាច​ផ្ដល់​គុណ​សម្បត្តិ​ជា​ច្រើន ដូចជា​ សន្សំ​សំចៃ​ភ្លើង​ សំឡេង​ស្ងាត់​ ព្រម​តាំង​ធានា​ការ​ប្រើ​ប្រាស់​រហូត​ដល់​១១​ឆ្នាំ​ជាមួយ​ Compressor ។

៦. មុខងារ​ពិសេស​បន្ថែម

  • Smart check គឺជា​កម្មវិធី​ដែល​អាច​ដំឡើង​ដោយ​សេរី​នៅ​ក្នុង​ទូរសព្ទ​ដៃ​ ហើយ​​អ្នក​អាច​​ពិនិត្យ​មើល​បញ្ហា​ដែល​កើត​ឡើង​របស់​ម៉ាស៊ីន​បោក​ខោអាវ ហើយ​វា​​ប្រាប់​ពី​ដំណោះ​ស្រាយ​ភ្លាមៗ​ ដូច្នេះ​អ្នក​មិន​ចាំបាច់​ចំណាយ​ពេល​ទាក់​ទង​ទៅ​ភ្នាក់​ងារ​ជួសជុល​ទៀត​ឡើយ។  
  • Eco Tub Clean ៖​ អ្នក​អាច​ទុក​ចិត្ត​ជាមួយ​មុខ​ងារ​មួយ​នេះ​ នៅ​ពេល​មាន​សារធាតុ​គីមី​ និង​កាក​សំណល់​ផ្សេងៗ ម៉ាស៊ីន​នឹង​បង្កើត​សញ្ញា​មួយ​​ថា​ដល់​ពេល​លាង​ធុង​ម្ដង​ហើយ។  
  • Diamond Drum៖ គឺ​ជា​ធុង​មួយ​​ដែល​មាន​ក្រឡា​ញឹក​ ហើយ​មាន​រន្ធ​បង្ហូរ​ទឹក​តូចៗ ដែល​អ្នក​​មិន​បាច់​ខ្លាច​ពី​ការ​ខូចខាត​សាច់​កំណាត់​ទៀត​ហើយ៕​  

អត្ថបទ៖ ថា ម៉ាលីដា