អស្ចារ្យ​មែន! សប្ដាហ៍​នេះ​ល្ខោន​ស្បែក​ធំ​ត្រៀម​បង្ហាញ​ឈុត​ថ្មី​ពិសេស ​មិន​ធ្លាប់​មាន

  • 2017-06-12 10:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​ទី ១៦ និង ១៧ ខែ​ មិថុនា ឆ្នាំ២០១៧ នេះ​ ​សមាគម​សិល្បៈ​សុវណ្ណភូមិ​ ​ត្រៀម​បង្ហាញ​ជូន​នូវ​ល្ខោន​ស្រមោល​ស្បែក​ធំ​ឈុត​ថ្មី ដែល​​ទើប​តែ​ដំឡើង​ដោយ​លោកគ្រូ ម៉ាន់ កុសល អ្នក​ដឹក​នាំ​ក្រុម​សម្ដែង​ល្ខោន។

លោកគ្រូ ម៉ាន់ កុសល

អម​ជា​មួយ​គ្នា​​នោះ​កញ្ញា​ ម៉ារីណា ប្រាប់​ថា​​​​ ឈុត​ថ្មី​នេះ​សមាគម​សិល្បៈ​សុវណ្ណភូមិ​ ​សហការ​ជា​មួយ​ក្រុមការងារ​ ភ្លើងគប់ ​(Plerng Kob) ​បាន​ចំណាយ​ពេល​វេលា​រៀប​រៀង​ និង​ដំឡើង​​សរុប​ជិត​២​ខែ។ តែ​ក្រុម​នាង​សុំ​មិន​បង្ហើប​ថា ឈុត​ថ្មី​នេះ​ដក់​ស្រង់​ចេញ​ពី​ឈុត​ណា​ក្នុង​រឿង "រាមកេរ្តិ៍" នោះ​ទេ។

បើ​ចង់​ដឹង​ថា​ល្ខោន​ស្បែក​ធំ​ ក្នុង​ឈុត​ឆាក​ថ្មី​ពិសេស​បែប​ណា​! កុំភ្លេចចូល​រួម​ទស្សនា​ទាំង​អស់​គ្នា​ នៅ​ថ្ងៃ​សុក្រ និង​សៅរ៍​សប្ដាហ៍​នេះ នៅ​រោង​ល្ខោន "សមាគម​សិល្បៈ​សុវណ្ណភូមិ" ចាប់​ពី​ម៉ោង​៧​យប់​តទៅ។

រូប​ល្ខោន​ស្បែក​តូច

​តម្លៃ​សំបុត្រ​គឺ ៤ម៉ឺន​រៀល សម្រាប់​ភ្ញៀវ​បរទេស ២ម៉ឺន​រៀល​សម្រាប់​ភ្ញៀវ​ជាតិ ឯ សិស្ស និស្សិត​ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​សល់​ត្រឹម​តែ​១ម៉ឺន​រៀល​ប៉ុណ្ណោះ ​ដោយ​គ្រាន់​តែ​បង្ហាញ​​កាត​សម្គាល់​ខ្លួន​​​។ ​​​​

  • ព័តមាន​បន្ថែម​សូម​ចុចត្រង់​នេះ ឬទាក់​ទង​ ០១០ ៣៣៧ ៥៥២៕

អាន​ព័័ត៌មាន​ពេញ​និយម​

ទាំង​នេះ​ជា​សកម្មភាព​ហាត់​សម​៖

អត្ថបទ៖ សុខណា