មិន​ធម្មតា! សម្ពោធ​ហាង​ទឹក​សណ្ដែក​ទេ តែ​នាំ​សុទ្ធ​តារា​សិង្ហបុរី​ល្បី មក​ចូល​រួម

  • 2017-06-13 08:51:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​លក់​ទឹក​សណ្ដែក និង​តៅហ៊ូ​សរីរាង្គ Sunny CoCo ត្រៀម​បើក​សម្ពោធ​សាខា​ថ្មី នៅ​ផ្លូវ​ម៉ៅសេទុង ថ្ងៃ​ទី​១៦ មិថុនា ចាប់​ពី​ម៉ោង ១-៣ រសៀលនេះ​ហើយ ដោយ​មាន​វត្តមាន​របស់​តារា​សម្ដែង​សិង្ហបុរី លោក Zen Chong មក​ចូលរួម​ផង​ដែរ។

មិន​តែ​ប៉ុណ្ណោះ មុន​បើ​កសម្ពោធ​នៅ​ពេល​រសៀល​ តារា​សម្ដែង​មាន​វ័យ ៣៨ឆ្នាំ ដែល​ប្រលូក​ក្នុង​វិស័យ​ភាពយន្ត​ជាង ១០ឆ្នាំ​មក​នេះ ក៏នឹង​ចូល​រួម​ក្នុង​កម្មវិធី​ចែក​ទឹក​សណ្ដែក និង​តៅហ៊ូ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​ក្នុង​ថ្ងៃ​ដដែល ចាប់​ពី​ម៉ោង ៧ព្រឹក-១២ថ្ងៃត្រង់។ ដោយ​លោក Zen Chong ផ្ទាល់​នឹង​ចូលរួម​ពី​ម៉ោង ១០:៣០-១២ ដើម្បី​ថត​រូប​ជាមួយ​ហ្វេន​នៅ​ទី​នោះ។

តោះ​បើ​ចង់​ជួប​តារា​សម្ដែង​ដែល​ធ្លាប់​ឈ្នះ​ពាន​តារា​សម្ដែង​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ ២០១០ រូប​នេះ កុំភ្លេច​ទៅ​ទាំង ២ កន្លែង​នេះ​ណា៎៕

ទិដ្ឋភាពសាខាថ្មី

អត្ថបទ៖ វិទូ