អាស្រម​ម៉ែ​ជ័យ​តាដុង ​នៅ​ឃុំ​ស្រែ​រនោង ​ខេត្តតាកែវ ​មាន​បារមី​ ប្រាថ្នា​អ្វី​​បាន​តាម​បំណង​?​

  • 2017-06-13 03:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាស្រម​ម៉ែ​ជ័យ (​យាយ​ជ័យ​) ​តា​ដុង​នៅ​ភូមិ​ត្រពាំង​ថ្នល់ ​ឃុំ​ស្រែ​រនោង ​ស្រុក​ត្រាំកក់ ​ខេត្ត​តាកែវ​ ​ល្បី​ថា ​មាន​បារមី​ខ្លាំង​អាច​បន់ស្រន់​សុំ​ពរជ័យ​បាន​តាម​បំណង​ប្រាថ្នា​។​

លោក​ អេង ​ប៊ុនធឿន​ អាយុ​ ៥៣​ ឆ្នាំ​ ជា​ឆ្មាំ​ប្រចាំការ​នៅ​អាស្រម​នេះ​ប្រាប់ ​Sabay ​ថា ​ទី​នេះ​គេ​និយម​ហៅ​ម៉ែ​ជ័​យ​តា​ដុង​ មាន​បារមី​ខ្លាំង​ណាស់​កន្លង​មក​មាន​ភ្ញៀវ​មកពី​ទី​ជិត​ឆ្ងាយ​តែងតែ​មក​បន់ស្រន់​ជា​ហូរហែ​ហើយ​កាលពី​ប៉ុន្មាន​ខែ​មុន​ភ្ញៀវ​ម្នាក់​មក​តាំងពី​ភ្នំ​ពេញ ​ដើម្បី​មក​លា​បំណន់​ព្រោះ​គាត់​បាន​សម្រេច​បំណង​ដែល​ក្រោយពី​បន់​ទៅ​អ្នក​ជំ​ពាក់​លុយ​គាត់​សង​វិ​ញ​ទាំងអស់​។

​ ប្រភព​ខាងលើ​បន្តថា​ ក្រៅ​នេះ​យើង​អាច​ប្រាថ្នា​អ្វី​ក៏​បាន​ដូចជា​ចង់​អោយ​មុខរបរ​រកស៊ី​កាក់កប​ឬ​ចង់​អោយ​សម្រេច​ក្ដី​ប្រាថ្នា​ក្នុង​ការងារ​ជាដើម​។​ ជាក់​ស្តែង​ដូចជា ​លោក​ប្រធាន​ម្ចាស់​ទីតាំង​វត្ត​ប្រាសាទ​សួគ៌ា​នេះ​ជាដើម​ សុទ្ធតែ​បានសម្រេច​បំណង​រកស៊ី​មានបាន​ដោយសារតែ​ធ្លាប់​មក​បន់ស្រន់​នៅ​ទី​នេះ​ទាំងអស់​។​

”​ទីកន្លែង​អាស្រម​នេះ​ពី​មុន​មក​សុទ្ធតែ​ព្រៃ​សំ​បូរ​ខ្លា​ជ្រូកព្រៃ​ និង​សត្វ​ច្រើន​ប្រភេទ​ណាស់​ពុំ​សូវ​មាន​អ្នក​ហ៊ាន​ចូល​ទេ​។​ សូម្បីតែ​ដើម​ស្វាយព្រៃ​មួយ​ដើម​នេះ​មាន​អាយុ​ប្រមាណ​ ១០០ឆ្នាំ​ហើយ ​តាំងពី​ជំនាន់​លោកយាយ​ខ្ញុំ​នៅ​តូចៗ​ម្លេះ​” ។​លោក​ធឿន​និយាយ​។​ ​

រីឯ​លោក​អាចារ្យ ហេង រស់​ បញ្ជាក់​បន្ថែម​ថា​ តួអង្គ​ម៉ែ​ជ័យ​តាដុង​នេះ​មាន​ប្រវត្តិ​ទា​ក់ទង​នឹង​ទឹកដី​ឃុំ​ស្រែ​រនោង ​ក្នុង​បទ​កន្ទែល​ទ្រាំង ​[..​អាវ៉ា​ចៅ​តា​ផ្លូវ​ណា​ទៅ​ទ្រាំង​ទៅ​វាំង​ទ​ម្លុះ​ផ្លូវ​ណា​ទៅ​គូស​ទៅ​ស្រែ​រនោង​ជួយ​ប្រាប់​តា​ផង​ទៅ​អោយ​ទាន់​ការ​..]​ ច្រៀង​ក្នុង​ពិធី​បន្ថយ​ស្ពក​ដែល​រៀ​បរាប់​ពី​លោក​ទាំងពីរ​ធ្វើ​ដំណើរ​មកពី​ឆ្ងាយ​ ដើម្បី​ចូលរួម​ពិធី​ម​ង្គ​ល​ការ​កូនស្រី​របស់គាត់​គឺ​នាង​ត្រចើល​ដោះ​ក្រាល​ហើយ​វង្វេង​ផ្លូវ​នៅ​ម្ដុំ​អាស្រម​នេះ​។

លោកអាចារ្យ ហេង រស់

អានបន្ដ

អត្ថ​ប​ទ៖ ជិន វេន​

រូបថត៖ ទូរសព្ទដៃ

អត្ថបទថ្មី