ច្បាស់​ហើយ​! នេះ​កីឡា​ទាំង​២៣​ប្រភេទ​ដែល កម្ពុជា​បញ្ជូន​​​ទៅ​ស៊ីហ្គេម​ឆ្នាំ​នេះ

  • 2017-06-19 00:29:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ​កម្ពុជា​បាន​សម្រេច​ចុង​ក្រោយ​បំផុត​នឹង​បញ្ជូន​កីឡា​ចំនួន​២៣​ប្រភេទ​ទៅ​ចូល​រួម​ប្រកួត​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី​​ដែល​នឹង​ចាប់​ផ្តើម​ពី​​ថ្ងៃ​ទី​១៩​ ដល់​ ទី​៣០​ ខែ​សីហា។

កីឡា​ស៊ីហ្គេម​លើក​ទី​២៩​នេះ​​មាន​កីឡា​ចំនួន​​៣៨​ប្រភេទ​ដែល​​​សរុប​វិញ្ញាសា​ទាំង​អស់​ចំនួន​៤០៥​។ ប្រទេស​ដែល​ជា​សមាជិក​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​​ដែល​ហៅ​កាត់​ «អាស៊ាន»​នឹង​បញ្ជូន​ប្រភេទ​កីឡា​របស់​ខ្លួន​ដែល​​គិត​ថា មាន​សក្តានុពល​ និង​អាច​យក​មេដាយ​បាន។ ចំណែក​​ប្រទេស​កម្ពុជា​បាន​សម្រេច​ចុង​ក្រោយ​ហើយ​គឺ​​ត្រូវ​បញ្ជូន​កីឡា​២៣​ប្រភេទ​សម្រាប់​ការ​ចូល​រួម​​ស៊ីហ្គេម​ឆ្នាំ​នេះ។

កីឡាករ​ប្រដាល់​គុន​ខ្មែរ​ត្រៀម​ទៅ​ស៊ីហ្គេម

**កីឡា​ទាំង​២៣​ប្រភេទ​មាន​ដូច​ខាង​ក្រោម**

  • ១ តេក្វាន់ដូ​ WTF

  • ២ ប៉េតង់​

  • ៣ ឈិនឡូន​

  • ៤ វាយកូន​បាល់​

  • ៥ ការ៉ាតេដូ​

  • ៦ ប្រដាល់​គុន​បុរាណ​

  • ៧ វូស៊ូ​

  • ៨ បាល់ទះ​លើ​ក្តារ​

  • ៩ បាល់ទាត់​ (U22)​

  • ១០ អត្តពលកម្ម​

  • ១១ កាយសម្ព័ន្ធ

  • ១២ ហែលទឹក​

  • ១៣ បាល់បោះ​

  • ១៤ វាយ​កូន​ឃ្លី​លើ​តុ​

  • ១៥ វាយ​សី​

  • ១៦ ប្រណាំង​ទោចក្រយាន​

  • ១៧ គុនដាវ​

  • ១៨ វាយ​កូន​ហ្គោល​

  • ១៩ ទ្រីយ៉ាត្លុង​

  • ២០ ប្រដាល់​សកល​

  • ២១ ស្គី​ទឹកកក​

  • ២២ ទូក​ក្តោង​

  • ២៣ ជិះ​សេះ​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី