ម្យ៉ាងដែរ! តារា​២​រូប​ដាក់​លក់​សំលៀក​បំពាក់​ដែល​ធ្លាប់​ប្រើ​ហើយ​ក្នុង​តម្លៃ​ថោកៗ

  • 2017-06-13 04:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ដដែលៗ​គឺ​ជា​សត្រូវ​របស់​ចក្ខុ​ នេះ​ជា​សម្ដី​ដែល​អ្នក​សិល្បៈ​ខ្មែរ​ភាគ​ច្រើន​ចូល​ចិត្ត​និយាយ​ និង​​អនុវត្ត។​ ដូច្នេះ​ហើយ​ទើប​បាន​ជា​ពួក​គេ​តែ​ង​រិះ​រក​គំនិត​ថ្មី​ៗ​ក្នុង​ការ​ស្លៀក​ពាក់ មិន​ឲ្យ​សាំ​ និង​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។

ក្នុង​នោះ​មាន​តារា​ស្រី​២​រូប​ដែល​ចូល​ចិត្ត​លេង​ស្ទីល​តុប​តែង​ខ្លួន​ប្លែកៗ ទើប​ធ្វើ​ឲ្យ​ពួក​គេ​មាន​សំលៀក​បំពាក់​ច្រើន​ដល់​ថ្នាក់​ត្រូវ​លក់​ចេញ​ខ្លះ ក្នុង​តម្លៃ​ថោក​ៗទៀត​ផង។

សុភ័ក្រ កុសុម៉ា ប្រាប់​ថា​៖ "ដោយ​សារ​​​ថត​កម្មវិធី​តម្រូវឲ្យ​ស្លៀក​ខោអាវ​ប្លែកៗ​​រហូត​ ហើយ​ខោអាវ​របស់​ខ្ញុំ​​សុទ្ធ​តែ​​ទិញ​ពាក់​ខ្លួន​ឯង​ អត់​មាន​ជួល​ ឬ​ទៅ​ខ្ចី​ពី​ហាង​គេ​មក​ពាក់​ទេ ដល់​យូរៗទៅ​ហើយ​ខោ​អាវ​ហ្នឹង​វា​ច្រើនទៅៗ ​ទើប​ចង់​លក់​ ​យក​លុយ​មក​បូក​ផ្សំ​ទិញ​ថ្មី នេះ​ដើម្បី​ជា​ការ​សន្សំ​ផង ហើយយើង​បាន​ខោអាវ​ថ្មី​ប្លែក​ទៀត"។

ពិធីការនី​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​នេះ​បន្ត​ថា ​អ្នក​ដែល​ភាគ​ច្រើន​អ្នក​គាំទ្រ​របស់​នាងផ្ទាល់ ហើយ​មាន​អ្នក​ខ្លះ​មិន​មែន​ស្រឡាញ់​សំលៀក​បំពាក់​នាង​ទេ តែ​ចង់​ជួប​នាង​ទើប​កុម្ម៉ង់ទិញ។ ឯ​ខ្លះ​ទៀត​ស្រឡាញ់​ការ​តែង​ខ្លួន​របស់​នាង​ដល់​ថ្នាក់​ចូល​មក comment ថា​ "លក់​ឬ​អត់?” តាំង​ពី​មុន​នាង​ដាក់​លក់​ម្ល៉េះ។​​​

ងាក​មក​ ស្រី​ស្អាត ​ណាណា វិញនាង​ប្រាប់​ថា​ខែ​មុន​នាង​បាន​រើ​ខោ​អាវ​លក់​ម្ដង​ហើយ​ និង​ថ្មីៗ​នេះ​នាង​លក់​ម្ដង​ទៀត ​ព្រោះ​ខោ​​អាវ​នាង​មាន​ចំនួន​ដោយ​សារ​នាង​ទិញ​ស្ទើរ​តែ​រាល់​ថ្ងៃ ហើយ​ខោ​អាវ​ទាំង​នោះ​ភាគ​ច្រើន​នាង​ពាក់​តែ​ម្ដងៗ​​ប៉ុណ្ណោះ។

"ខ្ញុំ​ជា​មនុស្ស​ដែល​ឆាប់​សាំ​ ជា​មួយ​ខោអាវ​ដដែល​ៗ អញ្ចឹង​ខ្ញុំ​ទិញ​ថ្មី​ស្ទើរ​តែ​រាល់​ថ្ងៃ ហើយ​វា​ច្រើន​ពេក​ទើប​ចង់​លក់​ចេញ​ខ្លះ​"។ ណាណា ថ្លែង។

នាង​បន្ត​ថា ការ​ដាក់​លក់​លើក​នេះ អស់​ហើយ ប្រហែល​ជា​២ខែទៀត​នាង​រើ​យក​មក​លក់​ទៀត​ហើយ។ ស្រី​ស្អាត​រូប​នេះ​បាន​បន្ថែប​ថា អតិថិជន​របស់​នាង​ភាគ​ច្រើន​ជា​អ្នក​គាំទ្រ និង​មិត្ត​ក្នុង​ហ្វេសប៊ុក ដែល​ស្រឡាញ់​ការ​តុបតែង​ខ្លួន​របស់​នាង។

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម