និស្សិត​ចិនធ្វើអត្តឃាត​ ដោយសារ​ប្រលងមិនជាប់

  • 2017-06-13 06:40:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ជនជាតិ​ចិន​ម្នាក់​បាន​រង​សម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ និង​សម្រេច​ធ្វើ​អត្តឃាត​លោត​ពី​លើ​អគារ​ខ្ពស់​បន្ទាប់​ពី​ប្រឡង​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​​មិន​ទទួល​បាន​ជោគជ័យ។

​​ក្រោយ​បរាជ័យ ជន​រងគ្រោះ​ត្រូវ​គេ​បញ្ជូន​ឈ្មោះ​​ឲ្យ​ចូល​រៀន​ថ្នាក់​វិទ្យាល័យ​សារ​ឡើង​វិញ ដើម្បី​​ប្រលង​​ចូល​រៀន​មហាវិទ្យាល័យ​ម្ដង​ទៀត ​​តែ​បែរ​ជា​គេ​គិត​​ខ្លី​​​ជ្រើសរើស​ផ្លូវ​ស្លាប់​ទៅ​វិញ។

ជនរងគ្រោះ​ត្រូវ​បាន​​គេ​ដឹង​ថា ​មាន​អាយុ​ប្រមាណ ២១ ទៅ ២២​ឆ្នាំ រស់​នៅ​ទីក្រុង Chaoyang ខេត្ត Liaoning។ ​បើ​តាម​ការ​រៀប​រាប់​​របស់​ឪពុក​ម្ដាយ​ជន​រងគ្រោះ​​ថា ​កូន​របស់​គាត់​ពិត​ជា​បាន​កើត​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​នៅ​ពេល​ប្រលង​ពិត​មែន។

​​ការ​ប្រលង​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​របស់​យុវជន​​​ចិន​ គឺ​ជា​ការ​ប្រលង​ដ៏​សំខាន់​ដើម្បី​កំណត់​អនាគត​របស់​ពួក​គេ​ រហូត​ត្រូវ​រៀន​បំប៉ន​ជា​ច្រើន​ខែ​ទុក​មុន។ កាល​​ពី​សប្ដាហ៍​មុន ​មាន​បេក្ខជន​ចូល​រួម​​ប្រឡង​​​ប្រមាណ​ជាង ១០​លាន​នាក់ ដែល​ជា​ការ​ប្រកួត​ប្រជែង​​យ៉ាង​ស្វិតស្វាញ​​មួយ​ដើម្បី​ទទួល​បាន​កៅអី​ចូល​រៀន៕

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ ឡេង ភារុណ