ស្រាយចម្ងល់ ហេតុអ្វីបានជាអក្សរនៅលើឡានពេទ្យតែងសរសេរបញ្ច្រាស
- 2017-06-14 02:42:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាយចម្ងល់ ហេតុអ្វីបានជាអក្សរនៅលើឡានពេទ្យតែងសរសេរបញ្ច្រាស
ចន្លោះមិនឃើញ
តើអ្នកធ្លាប់ឆ្ងល់ដែរទេ ហេតុអ្វីបានជាពាក្យថា "Ambulance" (ភាសាខ្មែរ បានន័យថា រថយន្តសង្គ្រោះបន្ទាន់) ត្រូវគេសរសេរបញ្ច្រាស?
ចម្លើយគឺ ដើម្បីឲ្យអ្នកធ្វើដំណើរនៅពីមុខឡានពេទ្យ អាចមើលអក្សរបានច្បាស់ និងត្រឹមត្រូវ តាមរយៈកញ្ចក់មើលក្រោយ។
ប្រសិនបើអក្សរ "Ambulance" នៅលើរថយន្តពេទ្យ ត្រូវបានសរសេរត្រឹមត្រូវមិនបញ្ច្រាស នោះអ្នកជិះនៅខាងមុខ នឹងមើលឃើញពាក្យនេះបញ្ច្រាសទៅវិញ។
ការធ្វើដូច្នេះ ក្នុងគោលបំណងឲ្យអ្នកដែលរួមដំណើរផ្លូវជាមួយគ្នា ធ្វើការអនុគ្រោះដល់ការសង្គ្រោះបន្ទាន់អ្នកជំងឺនៅក្នុងរថយន្តពេទ្យ។ ជាទូទៅ ក្រៅពីសរសេរអក្សរថា "Ambulance" ក៏មានដាក់នូវស៊ីរ៉ែន ដើម្បីសុំផ្លូវពីអ្នកខាងមុខផងដែរ៕
ប្រភព ៖ KleyKley