ឱកាសការងារ​មក​ដល់​ទៀត​ហើយ! ១១ តំណែង​កំពុង​រង់ចាំអ្នក​នៅ Sabay

  • 2017-06-14 02:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay ជា​ក្រុមហ៊ុន​ Digital ​​ទំនើប​ និង​​ជា​បណ្ដាញ​​សារព័ត៌មាន​​អនឡាញ​សំបូរ​បែប​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា។ ដើម្បី​ពង្រីក​ការងារ​បន្ថែម Sabay កំពុង​ជ្រើសរើស​បុគ្គលិក​ជា​ច្រើន​នាក់​ទៀត លើ​ជំនាញ​មួយ​ចំនួន ហើយ​ជំនាញ​ខ្លះ​អាច​ទទួល​បាន​ចំណូល​រហូត​ដល់​ខ្ទង់​ពាន់​ដុល្លារ។ សាក​មើល​ការងារ​ខាង​ក្រោម​មើល៍ មួយ​ណា​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន?

ជំនួយការ​ផ្នែក​រៀប​ចំ​កម្មវិធី (​បន្ទាន់​)​

តួនាទី​

​ ​-​រក្សា​កំណត់ត្រា​ទំ​នាក់​ទំ​នង​របស់​តារា និង​អ្នក​ផ្គត់​ផ្ដង់​

​ ​-​រៀបចំ​របៀបវារៈ​សម្រាប់​កម្មវិធី​នី​នីមួយៗ​

​ ​-​សម្របសម្រួល​ជាមួយ​អ្នក​ឧបត្ថម្ភ​

​ ​-​ចូលរួម​រៀបចំ​ការ​តាំង​បង្ហាញ​កម្មវិធី​ដោយ​ផ្ទាល់​

ត​ម្រូ​វ​ការ

​ ​ ​-​ជា​និស្សិត​ឆ្នាំទី ៣ ផ្នែក​ម៉ា​ឃី​ធី​ង ឬ​ផ្នែក​ដែល​ពាក់​ព័ន្ធ​

​ ​-​មាន​បទ​ពិសោធ​ទា​ក់ទង​នឹង​ម៉ា​ឃី​ធី​ង ឬ​ផ្លាកសញ្ញា​យ៉ាង​តិច​មួយឆ្នាំ​

​ ​-​មាន​យាន​ជំនិះ​ផ្ទាល់ខ្លួន​

​ ​-​មាន​ការលើក​ទឹក​ខ្លួនឯង និង​ចេះ​ដោះស្រាយ​បញ្ហា​

​ ​-​អាច​ប្រើប្រាស់​ភាសា​ខ្មែរ និង​អង់គ្លេស និង​កុំព្យូទ័រ​បានល្អ​

​ ​

2.​ ​អ្នក​ប្រែ​សម្រួល​ព័ត៌មាន​កំសាន្ត (​បន្ទាន់​)​

តួនាទី​

-​ចាត់ចែង​ព័ត៌មាន​ដែលទា​ក់ទង​ឲ្យ​ទៅ​ក្រុមការងារ​របស់ខ្លួន​ ​

-​ត្រួត​ពិ​និត្យ​ឲ្យ​បានច្បាស់លាស់ ត្រឹមត្រូវ​មុននឹង​ចេញផ្សាយ​ ​

-​បង្កើត​ផែនការ និង​យុទ្ធសាស្ត្រ​ដែល​ទា​ក់ទង​នឹង​ព័ត៌មាន​កំសាន្ត​ ​

-​បង្ហា​ត់ប​ង្រៀន​ក្រុមការងារ និង​ជ​ម្រុញ​ឲ្យ​ពួកគាត់​អាច​ធ្វើការ​ដោយ​ឯករាជ្យ និង​មាន​គុណភាព​ ​

ត​ម្រូ​វ​ការ ​ ​

-​បរិញ្ញាបត្រ​ផ្នែក​សារ​ព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ផ្នែក​ផ្សេងៗ​ដែល​ទា​ក់ទង​ ​

-​មាន​បទ​ពិសោធ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ធល ជាពិសេស​ការ​សរសេរ រាយ​ការ និង​កែសម្រួល​ព័ត៌មាន​ ​

-​មាន​ចំណេះដឹង​ទូ​លំ​ទូលាយ និង​ចង់​ធ្វើការ​ពាក់​ព័ន្ធ​នឹង​ផ្នែក​កម្សាន្ត​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ ​

-​អាច​ដោះស្រាយ​បញ្ហា​បាន​រ​ហ័​ស និង​ចេះ​លើកទឹកចិត្ត​ខ្លួនឯង និង​ក្រុមការងារ​ ​

-​មាន​ចំណេះដឹង​លើ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ក្នុង​សំ​ណេ​រ​បានល្អ​ ​

-​ចេះ​ប្រើ​ភាសា​អង់គ្លេស និង​កុំព្យូទ័រ អ៊ី​ន​ធឺ​ណេត​ ​ ​

3.​ ​អ្នកបកប្រែ​ព័ត៌មាន​បច្ចេកវិទ្យា​

តួនាទី​

​ -​បកប្រែ​ព័ត៌មាន​បច្ចេកវិទ្យា​ជា​ភាសា​ខ្មែរ​ ​

-​ស្វែង​រក និង​ទាញ​យក​ព័ត៌មាន​សំខាន់​ដែល​ជួយ​ក្នុង​ការបកប្រែ​ ​

ត​ម្រូ​វ​ការ​

​ -​មាន​បទពិសោធ​ក្នុង​ការបកប្រែ​យ៉ាង​តិច ១ ឆ្នាំ​ ​

-​ចូលចិត្ត​អាន​ព័ត៌មាន និង​ចំណេះដឹង​ទូទៅ​ដែល​ទា​ក់ទង​នឹង​បច្ចេកវិទ្យា​ ​

-​ចេះ​ភាសា​អង់គ្លេស និង​ប្រើប្រាស់​កុំ​ព្យូរទ័​រ​ ​ ​ 4.​ ​អ្នក​យក​ព័ត៌មាន (​វិបសាយ​កញ្ញា​)​

តួនាទី

​ ​-​ស្វែង​រក សរសេរ និង​ផ្ទៀងផ្ទាត់ព័​ត៌មាន​ដែល​ទា​ក់ទង​ ​

-​ជួប​សម្ភាស​ដោយផ្ទាល់ ឬ​តាម​ទូរ​សព្ទ​ជាមួយ​បុគ្គ​ល​ដែល​ទា​ក់ទង នឹង​ប្រធានបទ​ ​

-​សរសេរ​អត្ថបទ​ងាយ​យល់ ក្តោប​អត្ថ​ន័យ​សំខាន់ៗ និង មាន​ប្រភព​គ្រប់គ្រាន់​ ​

-​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ និង​បង្កើត​បណ្ដាញ​

ត​ម្រូ​វ​ការ ​ ​ -​លើកទឹកចិត្ត​នារីៗ​ឲ្យ​ដាក់ពាក្យ​ ​

-​មាន​ទេ​ព្យ​កោសល្យ និង​ឆន្ទៈ​ជា​អ្នករាយការណ៍​ ​

-​មាន​បំណង​ក្លាយជា​អ្នក​យក​ព័​ត៌មាន​ ​

-​មាន​ភាព​ច្នៃប្រឌិត ក្លាហាន ឧស្សាហ៍​ព្យាយាម ធ្វើការ​ជា​ក្រុម និង​ឆាប់​ចុះសម្រុង​ជាមួយ​អ្នកដទៃ​

​ ​ ​5.​ ​អ្នក​យក​ព័ត៌មានស​ង្គ​ម​

តួនាទី​

​ -​សរសេរ​អត្ថបទ​ព័ត៌មាន​ផ្នែកស​ង្គ​ម និង​ព្រឹត្តិការណ៍​ពាក់​ព័ន្ធ​នានា​ ​

-​សម្ភាសន៍​ប្រភពព័ត៌មាន​តាម​ទូរ​ស័​ព្ទ ឬ​ចេញទៅ​ជួប​ផ្ទាល់ ដើម្បី​ធ្វើ​បទសម្ភាសន៍​ ​

ត​ម្រូ​វ​ការ​៖​

​ -​ជា​និស្សិត​បញ្ចប់​ការសិក្សា​បរិ​ញ្ញាប​ត្រ​ផ្នែក​ស​ង្គ​ម​វិទ្យា ឬ​ជំនាញ​ពាក់​ព័​ន្ធ​ ​

-​មាន​ទេពកោសល្យ និង​ឆន្ទៈ​ក្លាយជា​អ្នកយក​ព័ត៌មាន​ ​

-​មាន​ចំណេះដឹង​លើ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ក្នុង​សំ​ណេ​រ​បានល្អ​ ​

-​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​ ​ ​ ​6.​ ​អ្នក​ហាត់​ការ (intern) ពេញ​ម៉ោង​ផ្នែក​៖​

​ -​ជំនួយការ​ធន​ធាន​មនុស្ស (១ រូប​)​ ​

-​ព័ត៌មាន​បច្ចេកវិទ្យា (១ រូប​)​ ​

-​ប្រលោមលោក​(១ រូប​)​ ​

-​អ្នក​យក​ព័ត៌មាន​នៅ​វិ​ប​សាយ​កញ្ញា​(១ រូប​)​

ត​ម្រូ​វ​ការ​៖ ​ ​ -​អាច​ធ្វើការ​ពេញ​ម៉ោង​បាន (៨​ព្រឹក ដល់ ៥:៣០ ល្ងាច​)​ ​

-​មិនចាំបាច់​មាន​បទពិសោធ​ការងា​ការងារ​ ​

-​អាច​ប្រើប្រាស់​ភាសា​ខ្មែរ និង​អង់គ្លេស​បានល្អ​ ​

-​ចេះ​ប្រើប្រាស់ MICROSOFT WORD & EXCEL, UNICODE​ ​

អត្ថប្រយោជន៍​៖​

-​អាច​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​ក្រុមហ៊ុន​សប្បាយ​ ​

-​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ ​

-​ទទួលបាន​ចំណេះដឹង និង​បទពិសោធ​ការងារ​ ​ ​ ត​ម្រូ​វ​ការ​៖​

​ -​ធ្លាប់​មាន​បទពិសោធ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​អតិ​ថិ​ជន​កាន់តែ​ប្រសើរ​ ​

-​អាច​ធ្វើការ​តាម​ម៉ោង​ដែល​បត់បែន​បាន​ ​

-​ចេះ​ប្រើភាសា​អង់គ្លេស​បានល្អ​ ​

-​ចេះ​ប្រើប្រាស់​កុំ​ព្យូ​រ​ទ័​រ និង​លេង​ហ្គេម​អន​ឡាញ​របស់​សប្បាយ ឬ​ហ្គេម​ផ្សេងៗ​

7.​ ​អ្នកបកប្រែ​ព័ត៌មាន​ក្រៅ​ម៉ោង (៤ រូប​)​

តួនាទី​

•​ ​បកប្រែ​ព័ត៌មានស​ង្គ​ម កំសាន្ត បច្ចេកវិទ្យា ឬ​កីឡា​ជា​ភាសា​ខ្មែរ​

​ •​ ​ស្វែង​រក និង​ទាញ​យក​ព័ត៌មាន​សំខាន់​ដែល​ជួយ​ក្នុង​ការបកប្រែ​ ​

•​ ​ធ្វើ​កិច្ចការ​ផ្សេង​ទៀត ក្នុង​ករណី​ចាំបាច់​

ត​ម្រូ​វ​ការ​

​ •​ ​មាន​បទពិសោធ​ក្នុង​ការបកប្រែ​យ៉ាង​តិច ១ ឆ្នាំ​ ​

•​ ​ចូលចិត្ត​អាន​ព័ត៌មាន និង​ចំណេះដឹង​ទូទៅ​ដែល​ទា​ក់ទង​ ​

•​ ​ចេះ​ភាសា​អង់គ្លេស និង​ប្រើប្រាស់​កុំ​ព្យូរទ័​រ​ ​ ​ 8.​ ​អ្នក​រចនា​ក្រាហ្វិក​

តួនាទី​

​ -​រចនា​ក្រាហ្វិក​ដែល​ទា​ក់ទង​នឹង​ហ្គេម ​

-​រចនា​កិច្ចការ​សម្រាប់​ផុស​នៅក្នុង​ហ្វេ​ស​ប៊ុក និង​ការ​ពាណិជ្ជកម្ម​នានា​ ​

ត​ម្រូ​វ​ការ​

​ -​មាន​បទពិសោធ​យ៉ាង​តិច ១ ឆ្នាំ​ ​

-​ចេះ​ប្រើប្រាស់ Adobe Photoshop និង​កម្មវិធី​ផ្សេងៗ​សម្រាប់​រចនា​ ​

-​ចេះ​ប្រើប្រាស់​កុំ​ព្យូ​រ​ទ័​រ​

​9.​ ​អ្នក​ដឹកជញ្ជូន​

តួនាទី​

​ -​ដឹកជញ្ជូន​ទំនិញ​ទៅ​ជូន​អតិ​ថិ​ជន​ឲ្យ​បាន​ទាន់ពេលវេលា​ ​

-​ធ្វើ​កិច្ចការ​ផ្សេង​ទៀត​ក្នុង​ករណីចាំបាច់​ ​

ត​ម្រូ​វ​ការ​

​ -​គោរ​ព​ពេលវេលា​ធ្វើការ​ ​

-​មាន​ភាព​ស្មោះត្រង់ រួសរាយ​រាក់ទាក់​ចំពោះ​អតិថិ​ជិន​ ​

-​ស្គាល់​ទីតាំង​ក្នុង​ក្រុង​ភ្នំពេញ​បាន​ច្រើន​ ​

-​មាន​យាន​ជំនិះ​ផ្ទាល់ខ្លួន​ ​

10.​ ​គណនេយ្យករ (​បន្ទាន់​)​

តួនាទី​

​ -​ចុះ​បញ្ជីចំណូ​ល និង​ចំណាយ​តាម​ប្រពន្ធ​គណនេយ្យ​ ​

-​មាន​ទំនួល​ខុស​ត្រូវ​ទាំង Account payable និង​Account receivable​ ​

-​គ្រប់​គ្រង​សាច់ប្រាក់​ដែល​បាន​កំណត់សម្រាប់​ប្រើប្រាស់​នៅក្នុង​ក្រុមហ៊ុន​ ​

-​រៀបចំ​ប្រាក់​បៀរ​វត្ត​ន៍​ ​

-​ធ្វើ​ការទូទាត់​ជាមួយ​ធនាគារ​ ​

-​ធ្វើបញ្ជី​ហិរញ្ញវត្ថុ​ប្រចាំខែ​ ​

-​ធ្វើ​កិច្ចការ​ផ្សេងៗ​ដែល​ចាំបាច់​ ​

ត​ម្រូ​វ​ការ​

​ -​បរិ​ញ្ញាប​ត្រ​ផ្នែក​ហិរញ្ញវត្ថុ គណនេយ្យ ឬ​ផ្នែក​ផ្សេង​ដែល​ទា​ក់ទង​ ​

-​មានប​ពិសោធ​នៅក្នុង​ផ្នែក​នេះ​រយៈពេល ១ ឆ្នាំ​ ​

-​ចេះ​បត់បែន​តាម​កាលៈទេ​សៈ និង​ធ្វើការ​ជា​ក្រុម​ ​

-​ចេះ​ប្រើប្រាស់​កុំ​ព្យូ​ទ័​រ Word Excel បើ​ចេះ​ប្រើ QuickBooks និង​Peach Tree កាន់តែ​ប្រសើរ​ ​

-​យកចិត្តទុកដាក់​ទៅលើ​ការងារ​ ​

-​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​ ​ ​ 11.​ ​Customer Support Officer (​ពេញ​ម៉ោង​)៖​

​ •​ ​ម៉ោង ៨​ព្រឹក ដល់ ៥​ល្ងាច (១ រូប​)​ ​

•​ ​ម៉ោង ១​រសៀល ដល់ ៩ យ​ប់ (១ រូប​)​ ​

តួនាទី​

​ -​ណែនាំ​ពី​ផលិតផល​ឲ្យ​អតិថិជន​បានដឹង​ ​

-​ឆ្លើយតប​ទៅនឹង​អតិ​ថិ​ជន​តាមរយៈ​ទូរ​សព្ទ វិបសាយ និង​បណ្ដាញ​ស​ង្គ​ម​ផ្សេងៗ​ ​

-​សម្របសម្រួល​ការបញ្ជា​រ​ទិញ​របស់​អតិ​ថិ​ជន​ ​

-​ដោះស្រាយ​បញ្ហា​របស់​អតិ​ថិ​ជន​ ​

-​ធ្វើ​កិច្ចការ​ផ្សេង​ទៀត ក្នុង​ករណី​ចាំបាច់​ ​ត​ម្រូ​វ​ការ​ ​

-​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជូន​អតិ​ថិ​ជន​ ​

-​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អតិ​ថិ​ជន​ ​

-​អាច​ប្រើប្រាស់​ភាសា​ចិន និង​អង់គ្លេស​បានល្អ​ ​

-​ចេះ​ប្រើប្រាស់​កុំ​ព្យូ​ទ័​រ​បាន​ ​

-​មាន​ភាព​ស្មោះត្រង់ សីល​ធ​ម៌​ល្អ និង​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការងារ​ ​

-​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការងារ​ ​ ​ ការ​ដាក់ពាក្យ​

សូម​ដាក់​ប្រវត្តិរូប​សង្ខេប​មកកាន់​អ៊ីមែល hr@sabay.com ឬ​យកមក​ក្រុមហ៊ុន​សប្បាយ​ដោយផ្ទាល់​តាម រយៈ​អាសយដ្ឋាន​អគារ​លេខ ៣០៨ មហាវិថី​ព្រះ​មុន្នី​វ​ង្ស សង្កាត់​បឹងរាំង ខណ្ឌដូនពេញ (​ទល់មុខ PHNOM PENH TOWER) https://goo.gl/maps/iAKnXVdxQCq ។​

-​ទូរ​សព្ទ​លេខ ០៨៦ ៤០៥ ៤១៤​ ​

-​គេហ​ទំព័រ​៖ www.sabay.com

-​កាលបរិច្ឆេទ​ផុត​កំណត់​: ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៧​ ​ ​ ​ ​ ​ ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម