ការ​ប្រមូល​ពន្ធ​យានយន្ត​នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ​ស្អែក ដល់ ៣០ វិច្ឆិកា ឆ្នាំ ២០១៧

  • 2017-06-14 06:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង ស្ដី​ពី​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៧ ដែល​នឹង​ចាប់​ផ្ដើម​អនុវត្តន៍​ចាប់ពីថ្ងៃទី១៥ ខែ​មិថុនា ដល់ថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០១៧។

ជា​មួយគ្នា​នេះ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​យានយន្ត​អាច​ទៅ​ប្រកាស និង​បង់​ពន្ធ​នៅ​តាម​សាខា​ពន្ធដារ ខេត្ត-ខណ្ឌ ឬ​សាខា​ណាមួយ នៃ​ធនាគារ​ចំនួន ៤ រួមមាន​៖ ធនាគារ​កាណាឌីយ៉ា, ធនាគារ​អេស៊ីលីដា, ធនាគារ​វឌ្ឍនៈ, និង​ធនាគារ​កម្ពុជា​សាធារណៈ។

អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​បញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែ​មករា ឆ្នាំ២០១៨ ត​ទៅ​ខ្លួន​នឹង​ចុះ​ពិនិត្យ និង​ផាក​ពិន័យ​ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន និង​យាន​ជំនិះ​ទាំង​ឡាយ​ណា ដែល​មិន​បាន​បង់​ពន្ធ​ក្នុង​ឆ្នាំ​កន្លង​មក នឹង​ត្រូវ​បង់​ប្រាក់​ពន្ធ និង​បង់​ប្រាក់​ពិន័យ១០០% នៃ​ប្រាក់​ពន្ធ​ត្រូវ​បង់៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ​៖

 

អត្ថបទ៖ ស៊ិន សាវ៉េត