ក្មេងប្រុសសុខចិត្តឈរ ដាក់ដៃឲ្យម្តាយកើយដេក នៅលើរថភ្លើង ធ្វើឲ្យគ្រប់គ្នារំជួលចិត្តខ្លាំង

  • 2017-06-14 07:11:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ឲ្យ​ឃើញ​ក្មេង​ប្រុស​ម្នាក់ ឈរ​ដាក់​ដៃ​ឲ្យ​ម្ដាយ​កើយ​ដេក​នៅ​លើ​រថភ្លើង បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម នៅ​ក្នុង​ប្រទេស​ចិន រំជួល​ចិត្ត​យ៉ាង​ខ្លាំង។

រូបថត​ខាង​លើ​ត្រូវ​បាន​ថត​នៅ​លើ​រថភ្លើង Chengdu Metro ខ្សែ​ទី​២ ស្ថិត​នៅ​ក្នុង​ទីក្រុង Chengdu ប្រទេស​ចិន បង្ហាញ​ឲ្យ​ឃើញ​ក្មេង​ប្រុស​ដ៏​កតញ្ញូ​នោះ សុខ​ចិត្ត​ឈរ និង​ដាក់​ដៃ​ធ្វើ​ជា​ខ្នើយ​ឲ្យ​ម្ដាយ ដែល​កំពុង​តែ​ដេក​លង់លក់។

អ្នក​ដំណើរ​នៅ​លើ​រថភ្លើង ដែល​បាន​ឃើញ​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​ឡើយ ក្មេង​ប្រុស​រូប​នោះ​បាន​អង្គុយ នៅ​ក្បែរ​ម្ដាយ​របស់​គេ ប៉ុន្តែ​បាន​ងើប​ចេញ ដើម្បី​ទុក​កៅអី​ឲ្យ​ស្ត្រី​ម្នាក់​ផ្សេងទៀត ដែល​មាន​កូន​តូច អង្គុយ​វិញ។

គួរ​បញ្ជាក់​ថា រូបថត​ខាងលើ ត្រូវ​បាន​គេ​បង្ហោះ​ទៅ​លើ​បណ្ដាញ​សង្គម Weibo ដោយ​មាន​អ្នក​និយម​ប្រើប្រាស់ បណ្ដាញ​សង្គម​ជាច្រើន សង្ឃឹម​ថា​ពួកគេ​នឹង​មាន​កូនប្រុស​បែប​នេះ​ដែរ នៅ​ថ្ងៃ​ណា​មួយ ស្រប​ពេល​ដែល​អ្នក​ខ្លះ​ទៀត ចង់​បាន​ក្មេង​ប្រុស​នោះ មក​ធ្វើ​ជា​អនាគត​កូនប្រសា​ទៀត​ផង៕

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង