អាមេរិក លក់​យន្ត​ហោះ​ចម្បាំង​ឲ្យ​ប្រទេស​កាតា ក្នុង​តម្លៃ​១២​ពាន់​លាន​ដុល្លារ

  • 2017-06-15 03:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​២០១៧ សហរដ្ឋ​អាមេរិក បាន​ព្រមព្រៀង​គ្នា​លក់​យន្តហោះ​ចម្បាំង​ប្រភេទ F-15 ដែល​មាន​តម្លៃ ១២​ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​ប្រទេស​កាតា។

ការ​លក់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​កាតា កំពុង​មាន​បញ្ហា​ផ្នែក​ទំនាក់​ទំនង​ការទូត​ជាមួយ​ប្រទេស​ជិត​ខាង ដែល​បាន​ចោទ​ថា ប្រទេស​កាតា បាន​គាំទ្រ​ក្រុម​ភេរវកម្ម និង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​ឈូង​សមុទ្រ​អារ៉ាប់។

យន្តហោះ​ចម្បាំង American F-15

លោក Lt. Col. Roger Cabiness អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​​ជាតិ​អាមេរិក បាន​បញ្ជាក់​ថា យន្តហោះ​ចម្បាំង​ទាំង​នោះ នឹង​ជួយ​ឲ្យ​ប្រទេស​កាតា បង្កើន​សមត្ថភាព និង​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​​នឹង​សហរដ្ឋ​អាមេរិក៕

ប្រភព ៖ KleyKley

អត្ថបទពេញនិយម