ឆៃ​ សារ៉ា​ លើក​​ចំណុច​ខ្លាំង​របស់​ ឌីម៉ា​ មុន​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ

  • 2017-06-16 01:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​មាន​ឈ្មោះ​បោះ​សំឡេង​គួរសម​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ឆៃ​ សារ៉ា​ លើក​ឡើង​ពី​ចំណុច​ល្អ​ៗ​មួយ​ចំនួន​របស់​កីឡាករ​ ឃីម​ ឌីម៉ា​ ដែល​ជា​ដៃ​គូ​របស់​ខ្លួន​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល​ទម្ងន់ ៦៣.៥​ គីឡូក្រាម។​

កីឡាករ ឆៃ សារ៉ា

ឆៃ​ សារ៉ា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ តាម​ការ​សង្កេត​មើល​ពី​ការ​ប្រកួត​របស់​ជើង​ខ្លាំង​ជួរ​មុខ​ ឃីម​ ឌីម៉ា​ នា​ពេល​កន្លង​មក មាន​ចំណុច​ល្អ​​ច្រើន​ដូច​ជា​ សន្ទុះ​នៃ​ការ​វ៉ៃ​ចេញ​ល្អ​ មាន​ក្បាច់​និង​បច្ចេកទេស​ខ្ពស់​ ហើយ​អ្វី​ដែល​ជា​ចំណុច​ពិសេស​មួយ​ទៀត​នោះ​ គឺ​កីឡាករ​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​តែងតែ​គ្រប់គ្រង​ស្ថានភាព​ក្នុង​ពេល​ប្រកួត​បាន​ល្អ​ជា​និច្ច។​

សិស្ស​រួម​គ្រូ​និង​កីឡាករ​ ម៉ឺន​ សុភា​ រូប​នេះ​បន្ត​ទៀត​ថា​ ការ​ប៉ះ​ជា​មួយ​ ឃីម​ ឌីម៉ា​ នេះ​ជា​លើក​ទី១​ហើយ​សម្រាប់​គេ​ ពី​មុន​មក​មិន​ដែល​ជួប​គ្នា​នោះ​ឡើយ​ ដល់​ពេល​ជួប​គ្នា​គឺ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​តែ​ម្ដង។​ បើ​ទោះ​ជា​មើល​ឃើញ​ពី​សមត្ថភាព​ដៃ​របស់​ខ្លួន​ខ្លាំង​ដូច​នេះ​ក៏​ដោយ​ ឆៃ​ សារ៉ា​ ប្ដេជ្ញា​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ដើម្បី​ដណ្ដើម​ជ័យជម្នះ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ឲ្យ​បាន។​

កីឡាករ ឆៃ សារ៉ា
កីឡាករ ឆៃ សារ៉ា ក្រហម ហ្វានិមិត្ត​ ខៀវ

កីឡាករ​ ឆៃ​ សារ៉ា​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​កីឡាករ​ថៃ​ ហ្វានិមិត្ត​ ដោយ​ពិន្ទុ​នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល​របស់​សង្វៀន​ CNC។​ ជើង​ខ្លាំង​រូប​នេះ​នឹង​ត្រូវ​ជួប​ ឃីម​ ឌីម៉ា​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នា​ថ្ងៃ​ទី២៤ ​មិថុនា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​ ៦ល្ងាច​តទៅ៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី