អ្នកបុរាណវិទ្យាចិន រកឃើញផ្នូរបុរាណនៅកន្លែង សំណង់នាភាគខាងជើង ប្រទេសចិន

  • 2017-06-15 09:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកបុរាណវិទ្យាចិន បានធ្វើការជីករុករកផ្នូរបុរាណមួយ កំពុងចាប់ផ្តើមដំណើរការនៅ កន្លែងសំណង់នៅភូមិ Chuaigutuan ស្រុក Yangyuan ខេត្ត Hebei ភាគខាងជើងប្រទេសចិន កាលថ្ងៃទី១១ ខែមិថុនា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ china mail នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមអ្នកបុរាណវិទ្យាបាន និយាយថា ផ្នូរនេះត្រូវបានរកឃើញដំបូងនៅចុងខែឧសភា បការបាក់ស្រុត និងជន់លិចធ្លាក់ទៅក្រោមដី ដោយសារទឹកជំនន់នាសម័យនោះ។ យោងតាមរដ្ឋបាលមូលដ្ឋាននៃ បេតិកភណ្ឌវប្បធម៌បានឲ្យដឹងថា វត្ថុបុរាណកន្លែងបញ្ចុះសពនេះមានដូចជាកាក់ស្ពាន់ កញ្ចក់សំរឹទ្ធ និងគ្រឿងស្មូន ព្រមទាំងគ្រោងឆ្អឹង មនុស្សចំនួន៥នាក់ ត្រូវបានរកឃើញ។

ដោយផ្អែកលើវត្ថុដែលបានរកឃើញ ពួកបុរាណវិទូអាចសន្និដ្ឋានថា ផ្នូរនេះអាចស្ថិតនៅ សម័យរាជវង្សហានខាងកើត (ឆ្នាំ ២៥-២២០ នៃគ. ស) ៕