នួន បូរី ប្រាប់​ចំណុច​រីក​ចម្រើន​ក្រោយ​ហាត់​ជា​មួយ​លោក Leo

  • 2017-06-16 02:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​បម្រើ​ជម្រើស​ជាតិ នួន បូរី ​ប្រាប់​​ពី​​កត្តា​រីក​ចំរើន​របស់​​ខ្លួន​ ក្រោយ​បាន​ចូល​ហ្វឹកហាត់​ជា​មួយ​លោក Leonardo Vitorino ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​​កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្នុង​ប្រមូល​ផ្ដុំ​យក​ឈ្នះ​​អាហ្វហ្គានីស្ថាន ១-០។

នួន បូរី (លេខ ៤)

​​ខ្សែ​បម្រើ​ក្លឹប​ប៉ូលិស​ នួន បូរី បាន​ជាប់​​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ ២៥ នាក់​ចុង​ក្រោយ​ ក្រោម​ការ​ដឹក​នាំ​របស់​​លោក Leonardo Vitorino ​​​ហើយ​បាន​យក​ឈ្នះ​ក្រុម​​អាហ្វហ្គានីស្ថាន​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ AFC Asian Cup 2019។ ក្នុង​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​​កីឡាករ​រូប​នេះ​​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​មាន​ការ​កើន​ឡើង​គ្រប់​ចំណុច​ទី​១ គឺ​កម្លាំង​​ការ​ពាំង​ដៃ​គូ​​បិទ​ដៃ​គូ​មិន​ឲ្យ​ចូល​យក​បាល់​ សាច់​ដុំ​ឡើង​ធំ​ជាង​មុន និង​ស្មារតី​វ័យ​ឆ្លាត​នៅ​លើ​ទីលាន។

​​​កីឡាករ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​បន្ថែម​ថា ​ក្រៅ​ពី​ចំណុច​ខាង​​រូប​គេ​ទទួល​បាន​ទាំង​បច្ចេកទេស​ល្អៗ របៀប​​ហាត់​ប្រាណ​យក​សាច់​ដុំ​​ពី​គ្រូ​​ជាដើម។ ចំណុច​មួយ​ទៀត​​គឺ​​​ទទួល​បាន​ការ​ណែនាំ​ពី​រៀមច្បង​ ដែល​ធ្លាប់​បាន​ជាប់​ជម្រើស​ជាតិ​ពី​មុន​​យ៉ាង​ច្រើន ដូច​ជា​របៀប​​នៃ​ការ​លេង​ឬ​តិចនិក​លេង​យ៉ាង​ណា​ឲ្យ​បាន​យល់​​ចិត្ត​គ្នា​ផង​ដែរ។

​នួន បូរី ធ្លាប់​ជាប់​ជម្រើស​ជាតិ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៤ ប៉ុន្តែ​ដោយ​សារ​បញ្ហា​​​របួស​ញាំញី​បាន​ធ្វើ​ឲ្យ​គេ​បាត់​មុខ​មិន​បាន​ជាប់​ជម្រើស​ជាតិ រហូត​​ទើប​ទទួល​បាន​​ឱកាស​សាជាថ្មី​​កាល​ពី​ពេល​ថ្មី​ៗ​នេះ៕

លោក Leonardo Vitorino

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម