ជំនួប​ពិសេស​! Sabay FC ណាត់​ជួប​ក្រុម​តារា​កំប្លែង​នាយ​ពែក​មី​ ​​ល្ងាច​នេះ

  • 2017-06-16 03:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​បាល់ទាត់​មិន​អាជីព​ Sabay FC បាន​ណាត់​ជួប​ក្រុម​ពែក​មី​ (Peakmi FC)​ សម្រាប់​ការ​ប្រកួត​មិត្តភាព​ដើម្បី​សុខភាព​វេលា​ម៉ោង​​៦​ល្ងាច​នេះ​នៅ​ទី​លាន​សិប្បនិម្មិត​ RAMA។

បន្ទាប់​ពី​កេរ្តិ៍​ឈ្មោះ​ក្រុម​ទាំង​ពី​ល្បី​សុះសាយ​ក្នុង​ពិភព​​បាល់ទាត់​មិន​អាជីព​នៅ​ភ្នំពេញ​ ក្រុម​ទាំង​ពីរ​តែង​តែ​ព្យាយាម​រក​ពេល​វេលា​ជួប​គ្នា​ដើម្បី​បង្ហាញ​សាច់​ដុំ​រៀង​ៗ​ខ្លួន​ក្នុង​គោល​បំណង​បង្កើត​ទំនាក់ទំនង​សាមគ្គីភាព​ និង​សុខភាព។ ទី​បំផុត​ក្រុម​ទាំង​ពីរ​បាន​សម្រេច​គោល​បំណង​ជួប​គ្នា​ហើយ​។ ចាំ​មើល​​ក្រុម​ណា​ស៊ុត​បាល់​ច្រើន​គ្រាប់​ជាង?

Sabay FC ជា​​ក្រុម​​ដែល​មាន​សមាជិក​ជា​បុគ្គលិក​​ធ្វើ​ការ​នៅ​សស្ថាប័ន​ព័ត៌មាន​អនឡាញ​ Sabay ដែល​ជា​រឿយ​ៗ​ក្រុម​នេះ​លេង​តែ​ជា​មួយ​គ្នា​ប៉ុណ្ណោះ​ ប៉ុន្តែ​ម្តង​ម្កាល​ក៏​ជួប​ក្រុម​​ថ្នាក់​ដឹក​នាំ​បឹង​កេត​ និង​ ក្រុម​ CTN ផង​ដែរ។

ចំណែក​ក្រុម​​ពែក​មី​ក៏​មិន​ធម្មតា​ដែរ​ បើ​ទោះ​ជា​ក្រុម​នេះ​ប្រមូល​ផ្តុំ​ដោយ​តារា​កំប្លែង​ និង​មិត្តភ័ក្តិ​រួម​ការងារ​ ប៉ុន្តែ​​ល្បី​ល្បាញ​មិន​​ចាញ់​ការ​សម្តែង​នៅ​លើ​ឆាក​ឡើយ។ ក្រុម​នេះ​ឧស្សាហ៍​​ជួប​ប្រកួត​នឹង​ដៃ​គូ​ខ្លាំង​ៗ​ណាស់។ ព្រឹក​នេះ​​តារា​កំប្លែង​ពែក​មី​បាន​សរសើរ​លើ​ទំព័រ​របស់​លោក​ថា ៖«ល្ងាច​នេះ​ពី​ម៉ោង​៦​ដល់​៨​ ជួប​គ្នា​ សង​សឹក​ ស៊ី​សាច់​ហុត​ឈាម​នៅ​តារាង​បាល់ទាត់​ Rama»។

សូម​បញ្ជាក់​ថា​ ការ​ប្រកួត​មិត្តភាព​​រវាង​បុគ្គលិក​​ក្រុម​ហ៊ុន​ឯក​ជន​ទាំង​ពីរ​ស្ថាប័ន​គឺ​លេង​នៅ​លើ​ទី​លាន​​៩​នាក់​ទល់​នឹង​៩​នាក់​ប៉ុណ្ណោះ៕

អត្ថបទ៖ ជាន ចាន់រ៉ា