​ឥណ្ឌា​ស្រ​វ៉ា​ចាប់​ទីផ្សារ​គ្រឿង​អលង្ការ​នៅ​កម្ពុជា ដើម្បី​នាំចេញ​ដោយ​មិន​គិត​ពន្ធ​

  • 2017-06-16 07:58:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​មាន​ប្រសាសន៍​ថា ទីផ្សារ​គ្រឿង​អលង្ការ​នៅ​កម្ពុជា កំពុង​ទាក់ចិត្ត​វិនិយោគិន​បរទេស​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង ខណៈ​អ្នក​វិនិយោគ​ពី​ប្រទេស​ឥណ្ឌា​ជាច្រើន​បាន​សម្លឹង​ឃើញ​ឱកាស​ធំ​ ក្នុង​ការ​វិ​និ​យោគ​លើ​វិ​ស័​យ​នេះ​ ដើម្បី​ព​ង្រី​ក​ការនាំចេញ​ដោយ​មិន​គិត​ពន្ធ​។​

ឯកឧត្ដម ចម ប្រសិទ្ធ រដ្ឋ​ម​ន្ត្រី​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ថា ពីមុន​ការ​នាំចូល​ផលិតផល​គ្រឿង​អលង្ការ និង​ត្បូងថ្ម​មាន​តម្លៃ​ពី​ប្រទេស​ថៃ ទៅកាន់​ទីផ្សារ​សហរដ្ឋ​​អាមេរិក ក៏​ត្រូវ​បាន​លើកលែង​ពន្ធ​ដូច​កម្ពុជា​។ ប៉ុន្តែ​ដោយសារ​ការ​នាំចូល​របស់​ថៃ​លើ​ផលិតផល​នេះ​មាន​សន្ទុះ​ខ្លាំង នៅ​ឆ្នាំ ២០១៥ សហរដ្ឋអាមេរិក​សម្រេច​លុបចោល​ការ​មិន​យក​ពន្ធ​។ « នេះ​ជា​ឱកាស​ធំ​សម្រាប់​កម្ពុជា យើង​ចាំបាច់​ទាញ​ប្រយោជន៍​នេះ​ឲ្យ​ធំ ក្នុង​ការ​អភិវឌ្ឍ និង​កែ​ច្នៃ​ត្បូង​មាន​តម្លៃ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​»​។​

​លោក​បន្ថែមថា ក្នុងនាម​ប្រទេស​មួយ ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច កម្ពុជា​នឹង​ចំណេញ​ពីរ​យ៉ាង​ពី​វិស័យ​នេះ​ ទី​១ ការនាំចេញ​ផលិតផល ដោយ​មិន​គិត​ពន្ធ ទី​២ កម្ពុជា​នឹង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​លើ​វិស័យ​នេះ​មក​កាន់​តែ​ច្រើន ព្រោះ​កម្លាំង​ពល​កម្ម​កម្ពុជា​ធូរ​ថ្លៃ​ជាង​បណ្ដា​ប្រទេស​នានា ហើយ​ការនាំចេញ​ទៀតសោត ក៏​មិន​មាន​គិត​ពន្ធ​។​ ដូច្នេះ​ការ​អភិ​វ​ឌ្ឍ​លើ​ផ្នែក​វិ​ស័​យ​នេះ នឹង​ចូលរួម​ចំណែក​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ព្រម​ទាំង​បង្កើត​ការងារ ជំនាញ​ច្បាស់លាស់ កាន់តែ​ច្រើន​សម្រាប់​ប្រជា​ជន​កម្ពុជា ប្រកបដោយ​ភាព​ថ្លៃថ្នូរ ។​

​លោក ជំទាវ ឧកញ៉ា លីម ឈីវហួរ ប្រធាន​សមាគម​ពាណិជ្ជកម្ម​គ្រឿង អលង្ការ និង​ត្បូង​មាន​តម្លៃ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពិព័រណ៍​គ្រឿង​អលង្ការ លើកទី​៣​នេះ បាន និង​កំពុង​អូសទាញ​ចំណាប់​អារម្មណ៍​ក្រុម​អ្នក​វិ​និ​យោគ និង​ក្រុមហ៊ុន​ចូលរួម​តាំង​បង្ហាញ​ប្រមាណ ៤០ តាម​បណ្ដា​ប្រទេស​ចំនួន ៦ នៅ​ជុំវិញ​ពិ​ភព​លោក​។​ ​

លោក​ជំទាវ ឧកញ៉ា លីម ឈីវហួរ បាន​បញ្ជាក់​ពី​គោល​បំណង​ដែល​បាន​រៀ​ប​ចំ​ការ​តាំងពិព័រណ៍​នេះ គឺ​ដើម្បី​លើក​តម្កើង​ពី​ផលិតផល​ត្បូង​មាន​តម្លៃ​របស់​ខ្មែរ ឲ្យ​ប្រទេស​គេ​កាន់​យល់ដឹង និង​ចង់​ឲ្យ​កូន​ខ្មែរ​កាន់តែ​យល់​ច្បាស់​ពី​បច្ចេកទេស​កែ​ច្នៃ​ត្បូង ដើម្បី​ឲ្យ​ក្លាយ​ផលិតផល​មានតម្លៃ​លំ​ដាប់​អន្តរជាតិ​៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម