ព្រឹត្តិការណ៍សន្តិសុខនយោបាយពិភពលោកសំខាន់ៗ (វីដេអូ)

  • 2017-06-17 06:39:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រុស្ស៊ី​នឹង​ប្រើ​អាវុធ​បច្ចេកវិទ្យា​ថ្មី​ក្នុង​សង្គ្រាម​ស៊ីរី

រុស្ស៊ី​បាន​ចេញ​ផែនការ​ថ្មី​មួយ​ទៀត ដើម្បី​ជួយ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ស៊ីរី គាំទ្រ​រដ្ឋាភិបាល​លោក បាសា អាល់អាសាត ដោយ​ផែនការ​ថ្មី​នេះ ជា​ផែនការ​សង្គ្រាម​រយៈ​ពេល​មធ្យម មាន​ទាំង​ការ​ពង្រឹង​សព្វាវុធ​យោធា និង​បង្កើន​កម្លាំងទ័ព​ជាដើម។

លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាទីមៀ ពូទីន អះអាង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​ប្រកាស​ផែនការ​ថ្មី​នេះ ពេល​ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ដែល​បើក​ឱកាស​ឲ្យ​ពលរដ្ឋ អាច​សួរ​ដេញដោល​ពី​គោលនយោបាយ​ការបរទេស​របស់​ជាតិ​។

លោក ពូទីន ប្រាប់​​ថា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ មាន​ផែនការ​សង្គ្រាម​រយៈពេល​មធ្យម​ក្នុង​សង្គ្រាម​ស៊ីរី ដោយ​គ្រោង​ផ្ដល់​ជំនួយ​សព្វាវុធ​យោធា និង​ពង្រឹង​សមត្ថភាព​កង​កម្លាំង​រដ្ឋាភិបាល របស់​លោក អាសាត ចំណែក​កងយោធា​របស់​រុស្ស៊ី ក៏​នឹង​ត្រូវ​បញ្ជូន​បន្ថែម​ ទៅ​កាន់​មូលដ្ឋានទ័ព​ ដែល​មាន​ស្រាប់​ក្នុង​ទឹកដី​ស៊ីរី​។ លោក​ថា ក្រោយ​ពី​ពង្រឹង​សមត្ថភាព​សង្គ្រាម​របស់​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​ហើយ​នោះ កង​ទ័ព​រុស្ស៊ី នឹង​បន្ត​ជួយ​វាយ​ប្រហារ​តាម​តំបន់​សំខាន់ៗ​ជាច្រើន​ទៀត ក្នុង​ករណី​ចាំបាច់​។

កង​កម្លាំងពិសេ​​អាមេរិក ​ចូល​រួម​សង្គ្រាម​ប្រឆាំង​ពួក ISIS នៅ​ហ្វីលីពីន

កង​យោធា​អាមេរិក នៅ​សប្ដាហ៍​នេះ បាន​ទៅ​ដល់​ទីក្រុង Marawi ភាគ​ខាង​ត្បូង​ប្រទេស ហ្វីលីពីន ប៉ុន្តែ​នៅ​មិនទាន់​ចូលរួម​ក្នុង​ប្រតិបត្តិការ​សង្គ្រាម ប្រឆាំង​ពួក​បះបោរ ISIS ដែល​កំពុង​កាន់​កាប់​ទីក្រុង​នេះ​ប្រមាណ​៣​សប្ដាហ៍​នៅ​ឡើយ។

​តាម​ការ​អះអាង​កន្លង​មក កង​កម្លាំង​អាមេរិក គឺ​ជា​កងកម្លាំង​ពិសេស មាន​មូលដ្ឋានទ័ព​ក្នុង​ភាគ​ខាងត្បូង​ទីក្រុង Zamboanga ប្រទេស​ហ្វីលីពីន។ កាល​ពី​ថ្ងៃពុធ កងកម្លាំង​ពិសេស​មួយ​ក្រុម​នេះ បាន​ចូលរួម​ជាមួយ​យោធារដ្ឋាភិបាល ត្រឹម​តែ​ជំនួយ​បច្ចេកទេស​នៅ​ឡើយ ក្នុង​សង្គ្រាម​ថ្មើរ​ជើង​ប្រឆាំង​ពី​ពួក​បះបោរ​រដ្ឋ​អ៊ីស្លាម ISIS។

អគ្គីភ័យ​ត្របាក់​អគារ​២៤ជាន់ សម្លាប់​មនុស្ស ១៧​នាក់

អគ្គីភ័យ​បាន​លេប​ត្របាក់​អគារ​ស្នាក់​នៅ​កម្ពស់​២៤ជាន់ កណ្តាល​​ទីក្រុង​ឡុងដុង​ចក្រភពអង់គ្លេស ក្រោយ​ប្រទេស​មហាអំណាច​មួយ​នេះ រង​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់ ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS។

អគ្គីភ័យ​បាន​ចាប់​ផ្ដើម​ឆាប់​ឆេះ នៅ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃពុធ ម៉ោង​ក្នុង​ប្រទេស​អង់គ្លេស ដោយ​ឆេះ​ចេញ​ពី​ជាន់​ទី២ នៃ​អគារ Grenfell បន្ត​ឡើង​ទៅ​លើ បើក​ទោះ​ជា​មាន​ការ​អន្តរាគមន៍​ពី​ក្រុម​ពន្លត់​អគ្គីភ័យ​ជាច្រើន​រយ​នាក់​ក្ដី។

គិត​មក​ទល់​នឹង​ពេល​នេះ ចំនួន​អ្នក​ស្លាប់ ​មាន​ការ​កើន​ឡើង​ដល់​ទៅ ១៧នាក់ និង ៧៧នាក់​រង​របួស ដោយ​ក្នុងនោះ១៧នាក់ មាន​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​តួលេខ​នេះ​ត្រូវ​គេ​រំពឹង​ថា អាច​បន្ត​កើន​ឡើង ព្រោះ​មាន​មនុស្ស​ជាច្រើន​កំពុង​បាត់ខ្លួន​។

អត្ថបទ៖ ៣០ដេលី

អត្ថបទពេញនិយម