អាំង​ សំអាត​ លុយ​បាន​ពី​ប្រដាល់​រាប់​ម៉ឺន​ដុល្លារ​បើ​គិត​តាំង​ពី​មុន​មក

  • 2017-06-17 04:09:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ទម្ងន់​ ៥៤​ គីឡូក្រាម​ អាំង​ សំអាត​ ថា​បើ​និយាយ​ពី​ថវិកា​ដែល​បាន​មក​ពី​ការ​ឡើង​សង្វៀន​របស់​គេ​ មិន​តិច​ជាង​ម៉ឺន​ដុល្លារ​អាមេរិក​នោះ​ទេ។

កីឡាករ​ អាំង​ សំអាត​

កីឡាករ​ អាំង​ សំអាត​ ឲ្យ​ដឹង​ថា​ ខ្លួន​ចូលក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ​តាំង​ពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ​ បើ​គិត​មក​ដល់​ពេល​នេះ​ប្រហែល​ជា​ជាង​ ១០ឆ្នាំ​មក​ហើយ។​ ចំពោះ​ការ​ប្រកួត​ទៀត​សោត​ក៏​ច្រើន​តាម​និង​ដែរ​ កីឡាករ​ជើង​ខ្លាំង​រូប​នេះ​ ធ្លាប់​ឈ្នះ​ពាន​រង្វាន់​សម្ដេច ​ហ៊ុន​ សែន​ ធ្លាប់​​ឈ្នះ​ខ្សែក្រវាត់​ និង​ជា​ជើង​ឯក​រង​ជា​ច្រើន​លើក​ ច្រើន​សារ​ផង​ដែរ​ ហើយ​​ប្រាក់​តម្លៃ​ខ្លួន​រួម​និង​ប្រាក់​រង្វាន់​ផ្សេងៗ​នោះ​ គិត​ទៅ​ក្រែល​ណាស់​ដែរ​ ប្រហែល​ជា​ខ្ទង់​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។​

ជើងឯក​រង​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​ បន្ត​ទៀត​ថា​ ទោះ​ជា​ថវិកា​សរុប​ទៅ​បាន​ច្រើន​ដូចនេះ​ក្ដី​ តែ​មិន​សល់​អ្វី​​ជា​ដុំ​កំភួន​​ច្រើន​នោះ​ទេ​ មាន​ត្រឹម​ម៉ូតូ​និង​​លុយ​ការ​ប្រពន្ធ​ ណា​មួយ​ប្រាក់​ដែល​បាន​មក​ទាំង​អស់​នោះ​ត្រូវ​ចំណាយ​អ្វី​ៗ​ផ្សេង​ជា​ច្រើន​សម្រាប់​ក្រុម​គ្រួសារ​ក៏​ដូច​ជា​ការ​ហ្វឹកហាត់​វិញ​ដែរ។​

កីឡាករ​ អាំង​ សំអាត​ ក្រហម

កីឡាករ​ អាំង​ សំអាត​ ជា​កូន​សិស្ស​លោក​គ្រូ​ មាស​ សុខគ្រី​ មក​ពី​ក្លឹប​ប្រដាល់​ តាព្រហ្មណ៍មានជ័យ​ កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ទើប​ទទួល​​បាន​ពាន​រង្វាន់​ជើង​ឯក​រង​មួយ​ទៀត​ ក្នុង​កម្មវិធី​ប្រកួត​ម៉ារ៉ាតុង​ របស់​ក្រុមហ៊ុន​ Skyland​ នៅ​ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម