កីឡាករ​ថ្មី​របស់ Man Utd ​សុំ​ទាត់​បាល់​ free-kick ​ព្រោះ​គេ​ជំនាញ​ខាង​នេះ

  • 2017-06-17 04:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចំណូល​ថ្មី​ Victor Lindelof ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​បាន​ស្នើ​សុំ​ទាត់​បាល់ free-kick ​ព្រោះ​ថា​រូបគេ​មាន​ជំនាញ​ខាង​នេះ​ខ្លាំង​តាំង​ពី​នៅ​ក្លឹប Benfica ​មក​ម្ល៉េះ។

ក្រោយ​ពី​ចុះ​កុងត្រា​ជា​ផ្លូវ​ការ​ជាមួយ​ក្រុម​របស់​លោក Jose Mourinho ​រួច​មក ​ខ្សែ​ការពារ​ខាង​លើ​បាន​និយាយ​ដូច្នេះ​នៅ​ MUTV ​ថា​៖ “ខ្ញុំ​ពិត​ជា​មាន​ទេពកោសល្យ​ក្នុង​ការ​ទាត់​បាល់ Free-kick ​ខ្ញុំ​នឹង​សុំ​ធ្វើ​ការងារ​នេះ”។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី រូបគេ​នឹង​ត្រូវ​ធ្វើ​ការ​ប្រជែង​ជាមួយ​កីឡាករ​ចាស់​ៗ​នៅ​ក្លឹប​បន្ដ​ទៀត​អំឡុង​ពេល​ហ្វឹកហាត់ ព្រោះ​ថា Pogba Mata ​ក៏​សុទ្ធ​តែ​កីឡាករ​ជំនាញ​ខាង​ទាត់​បាល់​នេះ​ដែរ។

កីឡាករ​វ័យ​២២​ឆ្នាំ​ខាង​លើ​នេះ ​ត្រូវ​បាន​លោក Mourinho ​ពេញ​ចិត្ត ​ហើយ​ចុះ​កុងត្រា​យក​ក្នុង​តម្លៃ​ខ្លួន​៣០,៧​លាន​ផោន​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។ រូបគេ​នឹង​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​មិត្តភាព​បើក​រដូវ​កាល​ខាង​មុខ​នេះ៕

ចុចអានអត្ថបទបន្ដ៖

បើ Ronaldo ​ចាកចេញ ​តើ Real Madrid ​ប្រែប្រួល​យ៉ាង​ណា​ទៅ?

Alves ៖ Dybala គួរ​ចេញ​ពី Juventus ​បើ​ចង់​ល្បី​ឈ្មោះ​ជាង​នេះ

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ