ជម្រោះ ៦​យ៉ាង​ដែល​បញ្ជាក់ថា មិនមែន​ជា​រឿង​ល្អ​ ចំពោះ​ស្នេហា​អ្នក​ឡើយ​

  • 2017-06-17 07:51:01
  • ចំនួនមតិ

ចន្លោះមិនឃើញ

ប្តី​ប្រពន្ធ ឬ​គូស្នេហ៍​អាច​នឹង​មាន​ ការឈ្លោះគ្នា​ម្តងម្កាល​ហើយ គឺ​ចៀស​មិន​ផុត​ឡើយ​។ តាមពិតទៅ ករណីខ្លះ វា​អាច​នឹង​មាន​បញ្ហា​កាន់តែ​ច្រើន ​បើសិនជា​អ្នក​មិន​ឈ្លោះ​គ្នា​ទេ​។ តែ​វា​ជា​រឿង​មួយ​ធម្មតា​ទេ​ក្នុង​ការ​ ដែល​អ្នក​ឲ្យ​ប្រពន្ធ ឬ​ប្តី​ដឹង​នូវ​អ្វី​ដែល​អ្នក ​មិន​យល់​ស្រប​ជាមួយ​។ វា​ក៏​បង្ហាញ​ឲ្យដឹងថា អ្នក​ទាំង​ពីរ​មាន​ជំនាញ​ ក្នុង​ការទំនាក់ទំនង​គ្នា​ល្អ ហើយក៏​ជា​ស្នេហា​ដ៏​រឹងមាំ​មួយ​ដែរ​ដោយ​មិន​ខ្លាច​នូវ​ការ មិនយល់ស្រប​បន្តិច​បន្តួច​។

​យ៉ាងណាមិញ បើសិន​ជា​ជម្លោះ​របស់​អ្នកមាន ៦​ចំណុច​ខាង​ក្រោម​នេះ វា​អាច​ស​បញ្ជាក់ថា មិនមែន​ជា​រឿង​ល្អ​ចំពោះ​ស្នេហា​អ្នក​ឡើយ​។

  • អ្នក​បាន​ធ្វើឲ្យ​ដៃគូ ឬ​ប្តី​ប្រពន្ធ អស់សង្ឃឹម​ខ្លាំង​
  • ​មាន​ម្ខាង​ស្រែក​ដាក់​ខ្លាំង ខណៈពេល​ម្ខាង​ទៀត​ស្ងាត​ជ្រាប​ ​- អ្នក​ចូលចិត្ត​ឈ្លោះ​គ្នា​នៅ​ពីមុខ​អ្នកដទៃ​
  • ​ក្រោយ​ពី​ឈ្លោះ​គ្នា​បែរជា​មាន​ការ​គម្រាម​លែងលះ​
  • អ្នក​បែរ​ជា​ចាប់ផ្តើម​មាន​គំនុំ​ជាមួយ​គ្នា​
  • វា​គឺជា​ជម្លោះ​ដដែលៗ ដែល​កើតឡើង​ម្តង​ហើយ​ម្តងទៀត​។

​បើសិន​ជា​អ្នក​គិតថា ជម្លោះ​ដែល​អ្នកមាន​ជាមួយ​ប្តី ឬ​ប្រពន្ធ​មិនមែន​ជា​រឿង​ល្អ​ចំពោះ​ស្នេហា​អ្នក​ទេ ចូរ​កុំ​ខ្លាច​យក​វា​ទៅ​ដោះស្រាយ​ជាមួយ​អ្នកជំនាញ​អី​។ កាលណា​អ្នក​ទាំង​ពីរ​ដោះស្រាយ​វា​ជាមួយគ្នា អ្នក​នឹងមាន​ទំនាក់ទំនង​ជាមួយ​គ្នា​កាន់តែ​ល្អ​ជាង​មុន​ថែមទៀត​៕

ប្រភព៖ Health