នេះ​នែ! ក្ដារ​ចុច​ឥត​ខ្សែ​ មាន​បង្កប់​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ

  • 2017-06-18 04:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft បាន​ប្រកាស​ចេញ​ស្ងាត់ៗ​នូវ​ក្ដារ​ចុច​ទំនើប​ដែល​​​​រចនា​រូបរាង​យ៉ាង​ស្រស់​ស្អាត ថែម​មាន​មុខងារ​ពិសេស​មួយ​ចំនួន​ទៀត​ផង។

ក្ដារ​ចុច​ Modern Keyboard នេះ​មាន​ការ​រចនា​​​គ្រាប់​ចុច​ស្រដៀង​នឹង​ក្ដារ​ចុច​របស់​ Apple ដែរ​ ដោយ​មាន​តួ​ខ្លួន​ធ្វើ​ពី​សារធាតុ​អាលុយមីញ៉ូម​យ៉ាង​រឹង​មាំ។ មុខងារ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​របស់​ក្ដារ​ចុច​នេះ​គឺ​​មាន​បំពាក់​នូវ​គ្រាប់​ចុច​មួយ​ដែល​ជា​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ ដោយ​បំពាក់​នូវ​ចន្លោះ​ Key Alt និង Ctrl។

ក្ដារ​ចុច​ដ៏​ទំនើប​នេះ​មាន​​ជា​ជម្រើស​ពណ៌​ប្រផេះ និង ពណ៌​ប្រាក់​ អាច​ប្រើ​ដោយ​ត​ភ្ជាប់​ខ្សែ ឬ ប្រើ​ដោយ​ភ្ជាប់​តាម​ Bluetooth 4.0។ ប្រើ​ថ្ម​ដែល​អាច​សាក​បញ្ចូល​ថាមពល​ឡើង​វិញ​បាន ហើយ​អាច​ប្រើ​ជា​មួយ​កុំព្យូទ័រ​ដើរ​ដោយ Windows 8-10, ស្មាតហ្វូន​ Windows 10, ឧបករណ៍​ Android និង ឧបករណ៍​ macOS។

ត្បិត​ថា​ Microsft មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ចេញ​លក់​ ប៉ុន្តែ​ឲ្យ​ដឹង​ថា​នឹង​មក​ដល់​ឆាប់ៗ​ ហើយ​មាន​លក់​ក្នុង​តម្លៃ​ ១៣០ ដុល្លារ (ទីផ្សារ​បរទេស)៕​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង