“ក្មេង​ទី៦​"​ ចាយ​ដើម​ទុន​​ផលិត​មិន​ចាញ់​រឿង​ "ជួយ​អូន​ផង​"

  • 2017-06-18 06:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​មិញ​នេះ​ផលិត​កម្ម​ Clips Media បាន​ធ្វើ​ពិធី​ក្រុង​ពាលី​រឿង​ "ក្មេង​ទី៦​" ដោយ​ចាយ​ដើម​ទុន​ក្នុង​ការ​ផលិត​​មិន​ខុស​ពី​រឿង​ "ជួយ​អូន​ផង​" កន្លង​មក​នោះ​ទេ​។

លោក ពីជិត សិរីសិទ្ធ ចាងហ្វាង​ផលិត​កម្ម​បាន​ថ្លែង​ថា​ រឿង "ក្មេង​ទី៦​" ​ជា​ស្នា​ដៃ​ថ្មី​សុទ្ធ​សាត​ទី២​បន្ទាប់​ពី​រឿង​ "ជួយ​អូន​ផង​" ​របស់​ផលិត​កម្ម​Clips Media ។រឿង​ "ក្មេង​ទី៦​" នេះ​គ្រោង​នឹង​ដំណើរ​ការ​ថត​នៅ​​សប្ដាហ៍​ក្រោយ​ ចំពោះ​​ប្លង់​ថត​សំខាន់​ៗ​មាន​រាជ​ធានី​ភ្នំពេញ​ និង​ភ្នំបាសិត​។

“បាទ​រឿង​នេះ​​​បើ​​មិន​ខុស​តាម​ការ​គ្រោង​ទុក​​​នោះ​ទេ​ យើង​អាច​​ នឹង​ចាក់​បញ្ចាំង​នៅ​តាម​​រោង​កុន​ចុង​ឆ្នាំ​នេះ​ប្រហែល​ជា​ខ្ទង់​ខែ​១០​ ឬ​ខែ​១១​ ហើយ​ដើម​ទុន​ក៏​មិន​ខុស​ពី​រឿង​ទី​១​ដែរ​គឺ​ប្រហាក់​ប្រហែល​ខ្ទង់​១០​​ម៉ឺន ដូច​គ្នា​​"។ នេះ​បើ​តាម​ចាង​ហ្វាង​ផលិត​កម្ម​ Clips Media ​លើក​ឡើង​ដូច្នេះ​។

ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង​ "ក្មេង​ទី៦​" នេះ​គឺ​ចង់​និយាយ​សំដៅ​ទៅ​លើ​វិញ្ញាណ​​ក្មេង​ទី​៦​ មិន​ទាក់​ទង​ទៅ​និង​វិញ្ញាណ​ខ្មោច​ទី​៦​នោះ​ទេ​។ ​ចំណែក​ឯ​តួ​អង្គ​សំខាន់​ធំ​ៗ​នៅ​ក្នុង​រឿង​មាន​ មុំ សុធារ៉ា អ្នកនាង សុខ សោម៉ាវត្តី ប៉ែន សុផានី សឿន ផានផាភួង ​និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​។​​​

អត្ថបទ៖ ឆុង ស៊ីណាន