កោះជប៉ុនមួយ​មានប្រជាជន​រស់នៅតែម្នាក់គត់ ត្រៀមដាក់​បញ្ជូលជាសម្បត្តិបេតិកភណ្ឌ

  • 2017-06-18 08:59:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ដំណឹង​គួរ​ឲ្យ​​រីករាយ​​សម្រាប់​ប្រទេស​ជប៉ុន​ដែល​មាន​កោះ​តូច​​ថ្មី​មួយ​ទៀត ​ត្រៀម​ដាក់​​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​​ពិភព​លោក​ឆាប់​ៗ​។

កោះ​​ Okinoshima ​មាន​បព្វជិត​សាសនា Shinto ​ម្នាក់​រស់​នៅ និង​តែង​តែ​​បោស​សម្អាត​ជុំវិញ​ទី​សក្ការ​បុរាណ ដែល​ស្ថិត​នៅ​​​តំបន់ Fukuoka ។ កោះនេះ​ស្ថិត​ចន្លោះ​ព្រំ​ដែន​រវាង​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដែល​គេ​គ្រោង​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​ នៅ​ខែ​ក្រោយ​ហើយ។

កោះ​ខាង​លើ ​ជា​ទីតាំង​​មាន​តិច​តួច​ណាស់​​នៅ​អាស៊ី​ខាង​កើត​ដែល​ជា​កន្លែងប្រណិប័តន៍​​​សាសនា​តាំង​ពី​សម័យ​បុរាណ​មក​។ បច្ចុប្បន្ន​ប្រជាជន​រស់​នៅ​លើ​កោះ​មាន​តែ​​បុរស​ម្នាក់​គត់ ហើយ​សាធារណជន​មិន​អនុញ្ញាត​ឲ្យ​ចូល​តាម​សេរី​បាន​ទេ។ យូរ​ៗ​ម្ដង បព្វជិត​រូប​នេះ​បាន​ឲ្យ​អ្នក​ដំណើរ​​ប្រុស​​មក​ពី​ខាង​ក្រៅ​ចូល​ ដើម្បី​គោរព​បន់​ស្រន់​​​​៕

ប្រភព៖ Straitstimes   ប្រែ​សម្រួល៖ ឡេង ភារុណ