សកម្មភាព​បឹងកេត​ឈ្នះ​ប៉ូលិស​ល្ងាច​មិញ​ទាំង​ប្រផុតប្រផើយ​

  • 2017-06-19 00:25:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បឹងកេត​ស្វែង​រក​បាន​៣​ពិន្ទុ​ក្នុង​សប្តាហ៍​ទី​១៣​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៧​នេះ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដោយ​លទ្ធផល​ ៣-២។ បើក​ការ​ប្រកួត​វគ្គ​ដំបូង​បឹងកេត​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដោយ​រក​គ្រាប់​បាល់​នាំ​មុខ​​រហូត​៣​គ្រាប់​មុន​ដោយ សមាជិក​សញ្ជាតិ​ប្រេស៊ីល​ Maycon រក​បាន​២​គ្រាប់​នៅ​នាទី​ទី​៩​នាទី​ និង​នាទី​ទី​៣​៨​​ក្នុង​វគ្គ​ទី​១។ នៅ​វគ្គ​ទី​ពីរ​ Mizuno ​រក​បាន​១​គ្រាប់​នៅ​នាទី​៥៦​​ដើម្បី​ធ្វើ​ឲ្យ​បឹងកេត​នាំ​មុខ​ប៉ូលិស​ ៣-០។ ទោះ​ជា​យ៉ាង​ណា​នៅ​ចុង​វគ្គ​ទី​២ ប៉ូលិស​រក​បាន​២​គ្រាប់​វិញ​ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​ ទិត្យ​ ឌីណា​ បាន​សម្រេច​ នៅ​នាទី​៨០​ ហើយ​៣​នាទី​បន្ទាប់​ពី​សមាជិក​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​រក​បាន​១​គ្រាប់​ទៀត។ លទ្ធផល​គ្រាប់​បាល់​៣-២ រក្សា​រហូត​ចប់​ការ​ប្រកួត៕

លទ្ធផល​ទាំង​បី​គូ​កាល​ពី​ម្សិល​មិញ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម