អាជ្ញាកណ្ដាល​វីដេអូ​រំសាយ​គ្រាប់​បាល់​ធ្វើ​ឲ្យ​ព័រទុយហ្គាល់​ស្មើ​ម៉ិកស៊ីកូ​ទាំង​ខកចិត្ត​

  • 2017-06-19 02:11:28
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ដែល​ជា​ជើង​ឯក​មក​ពី​ទ្វីប​​អឺរ៉ុប​បាន​ត្រឹម​ស្មើ​គ្នា​ ២-២​ ប៉ុណ្ណោះ​ជាមួយ​ជើងឯក​អាមេរិក​ខាង​ជើង​ម៉ិកស៊ីកូ​ នៅ​ពាន​ Confederations Cup។

ក្នុង​ការ​ប្រកួត​ពូល​ A ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​រុស្ស៊ី​ ព័រទុយហ្គាល់​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​ដោយ​ Pepe នៅ​នាទី​២០ ប៉ុន្តែ​គ្រាប់​បាល់​នេះ​ត្រូវ​រំសាយ​ចោល​វិញ​ដោយ​សារ​អាជ្ញាកណ្ដាល​វីដេអូ​មើល​ឃើញ​ថា​វា​ជា​គ្រាប់​បាល់​ Offside។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ Ricardo Quaresma បាន​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​នៅ​នាទី​៣៥​ ឲ្យ​ព័រទុយហ្គាល់​បន្ទាប់​ពី​ Ronaldo បញ្ជូន​បាល់​ឲ្យ​យ៉ាង​ល្អ។ នៅ​ចុង​តង់​ទី​ពីរ​នាទី​៤២ Javier Hernandez បាន​លោត​តែត​តាម​ស្មើ​ ១-១ ឲ្យ​ម៉ិកស៊ីកូ​បាន​វិញ។

ចូល​ដល់​វគ្គ​ទី​ពីរ​ក្រុម​ទាំង​ពីរ​មាន​ឱកាស​វាយ​សម្រុក​គ្នា​រៀងៗខ្លួន​ហើយ​នៅ​នាទី​៨៥ Soares ស៊ុត​ឲ្យ​ព័រទុយហ្គាល់​នាំមុខ​ម្ដង​ទៀត​ធ្វើ​ឲ្យ​ពួកគេ​​សង្ឃឹម​បាន​៣​ពិន្ទុ​ខ្ពស់​ពី​ការ​ប្រកួត​នេះ​ ប៉ុន្តែ​គ្រប់យ៉ាង​រលាយ​បាត់​ទៅ​វិញ​នៅ​ពេល​ Hector Moreno លោត​តែត​បញ្ចូល​ទី​ឲ្យ​ម៉ិកស៊ីកូ​នៅ​នាទី​៩០+១​ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ​បញ្ចប់​ក្នុង​លទ្ធផល ២-២។

​មួយ​គូ​ទៀត​នៅ​ពូល​ B ក្រុម​ជម្រើស​ជាតិ​ឈីលី​មក​ពី​ទ្វីប​អាមេរិក​ឡាទីន​បាន​យក​ឈ្នះ​ កាមេរ៉ូន​របស់​ទ្វីប​អាហ្វ្រិក​ក្នុង​លទ្ធផល​ ២-០៕


ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ រុន វីរ៉ុត